ព័ត៌មានថ្មីៗ

ក្នុងខែតុលាភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាជួយសង្គ្រោះភ្ញៀវទេសចរ ចំនួន ១០ករណី

បានផ្សាយនៅ ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ2019 11:35 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។

កន្លងមកនេះ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានទទួលវគ្គបណ្តុះបណ្តាលទៅ លើផ្នែកសង្គ្រោះបឋម និងមានបរិក្ខារសង្រ្គោះបឋមនៅជាប់ខ្លួនសម្រាប់ជួយសង្គ្រោះភ្ញៀវទាន់ពេលវេលានៅកន្លែងកើតហេតុ ក្នុងករណីស្រាលៗ និងសហការជាមួយនគរបាលទេសចរ និងនគរ បាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានានៅក្នុងរមណីយដ្ឋានអង្គរ និងពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ជួយស្វែងរកនិងប្រគល់របស់ជូនភ្ញៀវ ជាពិសេសដោះស្រាយនូវបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនាតំបន់អង្គរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា
ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1212
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
12015
ខែនេះ
:
0007219
សរុប
:
010595317