ព័ត៌មានថ្មីៗ

មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរា ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្ការហានីភ័យដើមឈើក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2019 11:27 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកបន្តវេនផ្នែកអភិរក្សទេសភាពវប្បធម៌អង្គរ ក្រោមប្រធានបទ “ ការបង្ការហានីភ័យដើមឈើក្នុងឧទ្យានអង្គរ” ដល់មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ដែលសរុបអ្នកចូលរួមចំនួន២០នាក់។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលបានឱ្យដឹងថា វគ្គសិក្សានេះធ្វើឡើងក្នុងបំណងចែករំលែកចំណេះដឹងទាក់ទងនឹងការគ្រប់គ្រង និងបង្ការព្រៃឈើហានិភ័យក្នុងរមណីយដ្ឋានអង្គរដល់មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានទាំង២ខាងលើ ឱ្យយល់ពីកិច្ចការនេះកាន់តែល្អប្រសើរ។ លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះធ្វើបទបង្ហាញដោយ លោក យិន សូវ៉ាត និងលោក ហែ ហ៊ត ដែលជាមន្រ្តីមានបទពិសោធន៍ច្រើនឆ្នាំលើ ការអង្កេតដើមឈើហានិភ័យ និងបច្ចេកទេសកាត់ក្រី ដើម្បីចែករំលែកចំណេះដឹងដល់មន្រ្តី-បុគ្គលិកដែលមានបទពិសោធន៍តិចតួច ដើម្បីពង្រឹងចំណេះដឹងទាក់ទងនឹងព្រៃឈើហានិភ័យឱ្យកាន់តែមានប្រសិទ្ធិភាពខ្លាំង ក្នុងន័យអ្នកចេះច្រើនបង្រៀនអ្នកចេះតិច។ បន្ថែមពីនេះក្រៅពីសិក្សាពីទ្រឹស្ដីហើយ សិក្ខាកាមទាំងអស់នឹងចុះទៅអនុវត្តន៍ផ្ទាល់ពេញមួយថ្ងៃនៅការដ្ឋានប្រាសាទព្រះខ័ន និងប្រាសាទប្រី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានបទសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺទាក់ទងនឹងការកំណត់ និងពិនិត្យដើមឈើហានិភ័យ ដើម្បីចុះព្យាបាល កាត់ក្រី និងកាត់ដកហូត បច្ចេកទេសទល់ទ្រ។ល។ ដើម្បីបង្ការហានិភ័យទុកជាមុនដល់ប្រាសាទ ក៏ដូចជាភ្ញៀវទេសចរ៕
















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ ហ៊ុំ រិទ្ធី
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6388
ម្សិលមិញ
:
12216
សប្តាហ៍នេះ
:
06388
ខែនេះ
:
0155958
សរុប
:
009905644