ព័ត៌មានថ្មីៗ

អ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរាទទួលបានការបណ្តុះបណ្តាលវគ្គគំនូរលើជញ្ជាំងពីអ្នកជំនាញឥណ្ឌា

បានផ្សាយនៅ ថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ2019 10:58 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរាចំនួន១៥នាក់ បានទទួលការបណ្តុះបណ្តាលជំនាញអភិរក្សគំនូរលើជញ្ជាំងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីអ្នកជំនាញឥណ្ឌា។

លោក អ៊ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរបានលើកឡើងថា នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានធ្វើច្រើនលើកិច្ចការអភិរក្សប្រាសាទ ចម្លាក់ ប្រព័ន្ធទឹក រចនាសម្ពន្ធប្រាសាទ។ល។ ក៏ប៉ុន្តែការអភិរក្សគំនូរធ្លាប់អនុវត្តតិចតួចប៉ុណ្ណោះ។

តាមការសិក្សាស្រាវជ្រាវ គំនូរលើជញ្ជាំងមាន៣ប្រភេទ។ ទី១ គឺគំនូរនៅលើប្រាសាទបុរាណ ពិសេសប្រាសាទអង្គរវត្ត បានបង្ហាញរឿងរ៉ាវជាច្រើនថានៅសម័យក្រោយអង្គរ គឺមនុស្សមិនបានបោះបង់អង្គរទេ នៅមានមនុស្សមកតាំងទី មកគោរព និងបន្សល់ភស្តុតាងជាច្រើនថាខ្លួនបានមកដល់ទីនេះ។ គំនូរទាំងនេះជាប្រភពសំខាន់សម្រាប់អ្នកស្រាវជ្រាវពីការរស់នៅរបស់ប្រជាជនសម័យនោះ។ ទី២ គឺគំនូរនៅលើពើងថ្មធម្ម្មជាតិនៅភ្នំគូលែន ជាតឹកតាងគំនូរសិល្បៈរបស់ប្រជាជនទូទៅ មានមុនអរិយធម៌ឥណ្ឌាចូលមក មានវ័យចំណាស់ទាំងអាយុកាល ទាំងការប្រើប្រាស់សិល្បៈនិងពណ៌ធម្មជាតិ ដែលជាចំណុចសំខាន់អាចដឹងពីដើមកំណើតមនុស្សរស់នៅដំបូងនៅទីនេះ។ ទី៣ គឺគំនូរនៅតាមព្រះវិហាបុរាណ គឺជាការវិវត្តិនៃសិល្បៈខ្មែរមុនសម័យទំនើបដែលបង្ហាញភាពរស់រវើក ការនិយមរឿងរាមកេរ្តិ៍ មានបច្ចេកទេសល្អ និងពូកែក្នុងការប្រើពណ៌ធម្មជាតិ។ បើអភិរក្សបានត្រឹមត្រូវ ការលើកតម្លៃគំនូរតាមព្រះវិហារនេះមានសារៈសំខាន់ណាស់សម្រាប់គោលដៅទស្សនាថ្មីសម្រាប់ទេសចរលើវិស័យបេតិកភណ្ឌព្រះពុទ្ធសាសនាទៅអនាគត។

លោក សុខរិទ្ធី បន្តថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នINTACH របស់ឥណ្ឌាត្រឹមរយៈពេល៥ថ្ងៃមិនគ្រប់គ្រាន់ទេ តែការសិក្សានឹងធ្វើជាជំហានៗបន្តទៀត។ ពេលនេះគឺជាការចាប់ផ្តើមឱ្យស្គាល់ពីសញ្ញាណទូទៅនៃការអភិរក្សគំនូរលើជញ្ជាំង អ្វីជាបេតិកភណ្ឌគំនូរ អ្វីទៅជាគំនូរ ទ្រឹស្តីក្នុងការអនុវត្ត និងការបំពេញបន្ថែមលើអ្វីដែលយើងមានខ្លះៗដើម្បីជាគ្រឹះក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

លោក រ៉ូ សុវណ្ណដារដ្ឋ សិក្ខាកាមនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចាប់អារម្មណ៍ថា នេះជាវគ្គសិក្សាថ្មីដែលមិនធ្លាប់មានអ្នកបង្រៀននោះទេ។ ក្នុងវគ្គនេះ ដោយសារខ្វះសម្ភារៈគ្រប់គ្រាន់ គឺខ្ញុំបានរៀនទាក់ទងនឹងការរៀបចំឯការសារ ប្រភេទគំនូរលើជញ្ជាំង វិធីសាស្ត្រនៃការជួសជុលគំនូរ និងវិធីសាសាស្ត្រនៃការអភិរក្សបង្ការជាជាងការងារចាប់ផ្តើមការជួសជុល។ វគ្គនេះជាមូលដ្ឋានគ្រឹះមួយសម្រាប់ខ្ញុំបន្តអាន បន្តស្រាវជ្រាវ បើអនាគតមានការជួសជុលនិងបង្រៀនច្បាស់លាស់ ខ្ញុំនឹងមានភាពងាយស្រួលយល់ដឹង ហើយមានគំនិតច្រើនសម្រាប់អភិវឌ្ឍន៍សមត្ថភាពទៅអនាគត៕




















អត្ថបទនិងរូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1119
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
11922
ខែនេះ
:
0007126
សរុប
:
010595224