ព័ត៌មានថ្មីៗ

ការចុះតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គររបស់អាជ្ញាធរជាតិអប្សរា ទទួលបានជោគជ័យ

បានផ្សាយនៅ ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ2019 10:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជាលទ្ធផលការចុះតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 មកពីគ្រប់យកដ្ឋាន និងអង្គភាពចំណុះទាំង១៦របស់អាជ្ញាធរជាតិអប្សរា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩ មកដល់នេះ ទទួលបានការវាយតម្លៃ បង្ហាញថា សូន្យភាពមិនអនុលោម ២ចំណុចតាមសង្កេត ២៥អនុសាសន៍ និង៥ចំណុចប្រសើរ។

លោក អ៊ុន មណីនីតា ប្រធានសវនករនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ថ្លែងក្នុងកម្មវិធីបិទសវនកម្មថា សវនកម្មក្នុងលើកនេះ មិនមានភាពមិនអនុលោមទេ ប៉ុន្តែមានចំណុចតម្រូវឱ្យធ្វើការកែលម្អជាបន្ត និងមានចំណុចប្រសើរមួយចំនួន។ លោកបន្តថា សវនកម្មនឹងតាមដានដំណើរនៃការអនុវត្តនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរជាបន្តទៀត។

លោកបញ្ជាក់ថា ការតាមដាននេះដើម្បីរក្សាប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ចំពោះការប្រែប្រួលស្ថានភាព រក្សាប្រសិទ្ធភាព និងការកែលម្អជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ដើម្បីជួយជំរុញការអនុវត្តប្រព័ន្ធទាំងមូលឱ្យប្រសើរឡើង រក្សាលទ្ធផលសម្រេចបានតាមគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។


សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 ក៏បានសំណូមពរដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សូមថ្នាក់ដឹកនាំតាមនាយកដ្ឋាន មេត្តាចូលរួម និងជំរុញទឹកចិត្តចំពោះកម្មវិធីដើម្បីគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាន។ សូមបន្តការខិតខំប្រឹងប្រែងថែមទៀតនូវគ្រប់នាយកដ្ឋានដើម្បីទទួលបាននូវសមត្ថភាពគ្រប់គ្រាន់តាមរយៈការដឹកនាំនិងបង្ហាត់បង្រៀនពីក្រុមលេខាធិការដ្ឋាននៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ៕










អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6099
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
17828
ខែនេះ
:
0244692
សរុប
:
012070323