ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងសាងសង់ជណ្តើរឈើថ្មីនៅរមណីយដ្ឋានក្បាលស្ពាន

បានផ្សាយនៅ ថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ2019 10:17 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ជណ្តើរឈើនៅរមណីយដ្ឋានក្បាលស្ពានដែលសាងសង់ឡើងកាលពីឆ្នាំ២០០៧ បានទទួលរងនូវការពុកផុយ ចាស់ទ្រុឌទ្រោមដោយសារអាយុកាល កម្តៅ និងទឹកភ្លៀងនោះ ពេលនេះត្រូវបានសាងសង់ថ្មីឡើងវិញនៅតាមទីតាំងចាស់ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះទៅទស្សនារមណីយដ្ឋានមួយនេះ។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ដំណើរការសាងសង់ស្ពានឈើថ្មីនៅរមណីយដ្ឋានក្បាលស្ពានបានចាប់ដំណើរការកាលពីថ្ងៃទី១៥ ខែវិច្ឆិកា គ្រោងនឹងបញ្ចប់ត្រឹមរយៈពេល១ខែ។

ប្រធានគម្រោងរូបនេះបញ្ជាក់ថា ជណ្តើរឈើថ្មីធ្វើនៅទីតាំងចាស់ដដែល មាន៣ចំណុច គឺនៅរោងជម្រកទី១ រោងជម្រកទី២ និងចំណុចទឹកធ្លាក់។ ចំពោះឈើដែលប្រើមានចំនួន៩ម៉ែត្រគូប ជាប្រភេទឈើផ្ចឹកនិងរាំង ដែលអាចធន់បានពី១០ទៅ១៥ឆ្នាំ។

ទាក់ទងនឹងដំណើរការជួសជុលនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំត្រួសត្រាយធ្វើផ្លូវវាងសម្រាប់ភ្ញៀវមកទស្សនាដើរបណ្តោះអាសន្ន។ ពិសេសសូមការយោគយល់ពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈក្រុមការងារកំពុងបំពេញភារកិច្ចរយៈពេលខ្លីឱ្យបានល្អប្រសើរ៕



















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1307
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
24025
ខែនេះ
:
0304854
សរុប
:
010261001