NEWS

អនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប

Published on 20 November 2019 10:00 AM Post By ៖ Apsara National Authority

ឯកឧត្តម យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) អនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាបានមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាបនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ឯកឧត្តមបានមកដល់ព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបនាម៉ោងប្រមាណ៩ព្រឹក ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងទស្សនកិច្ចរយៈពេលមួយថ្ងៃនៅខេត្តសៀមរាប ឯកឧត្តមអនុប្រធានាធិបតីសហព័ន្ធមីយ៉ាន់ម៉ា បានទៅទស្សនាតាមបណ្ដាប្រាសាទមួយចំនួន រួមមាននៅប្រាសាទបាយ័ន ទីសក្ការៈព្រះអង្គងោក មុននឹងបន្តទៅទស្សនាប្រាសាទតាព្រហ្ម និងបញ្ចប់ទស្សនកិច្ចនៅប្រាសាទអង្គរវត្តនាម៉ោងប្រមាណ១១និង៣០នាទី។

ទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលឯកឧត្តមចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនារាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែវិច្ឆិកា៕
















































អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន និង អេង បញ្ញាវុទ្ធី
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0977
Yesterday
:
8347
This Week
:
29612
This Month
:
0183121
Total
:
012952553