ព័ត៌មានថ្មីៗ

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អញ្ជើញចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត

បានផ្សាយនៅ ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2019 09:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅនៃអង្គការយូណេស្កូលើកទី៤០នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញចែករំលែកទស្សនទានក្នុងវេទិការដ្ឋមន្ត្រីក្រសួងវប្បធម៌អំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដើម្បីឲ្យមានការចែករំលែកនូវបទពិសោធន៍ល្អៗអំពីភាពជោគជ័យរបស់ខ្លួនក្នុងការអប់រំបណ្តុះបណ្តាលវិស័យវប្បធម៌ អភិរក្សបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានវប្បធម៌របស់ខ្លួនដើម្បីអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។

គណៈប្រតិភូដែលអមដំណើរលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នាពេលនេះមាន ឯកឧត្តមជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការយូណេស្កូ ព្រមទាំងមន្ត្រីជំនាញមួយចំនួន៕











នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6523
ម្សិលមិញ
:
19738
សប្តាហ៍នេះ
:
75514
ខែនេះ
:
0219956
សរុប
:
010176103