ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសម្អាតស្លាកសញ្ញាចរាចរណ៍ក្នុងតំបន់រមណយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2019 08:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តការងារថែទាំ និងកែលម្អស្លាកសញ្ញាតាមដងផ្លូវវង់ធំ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងគុណភាព និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ។

ក្រៅពីកិច្ចការងារអភិរក្ស អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ស្តាឡើងវិញ ជួសជុល ថែទាំ និងកែលម្អផ្លូវជាប្រចាំ ដែលជាសសៃឈាមដ៏សំខាន់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌជាតិ និងពិភពលោកដើម្បីឱ្យមានភាពប្រសើរជានិរន្តរ៍៕














អត្ថបទ៖ លោក យី សុថា
រូបភាព ៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6676
ម្សិលមិញ
:
12216
សប្តាហ៍នេះ
:
06676
ខែនេះ
:
0156246
សរុប
:
009905932