NEWS

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO-14001:2015 ដើម្បីតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ

Published on 18 November 2019 01:57 PM Post By ៖ Apsara National Authority
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធនានាចូលរួម។

លោក អ៊ុន មណីនីតា ប្រធានសវនករនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានលើកនូវបទដ្ឋាននៃការធ្វើសវនកម្មនៅពេលនេះថា ធ្វើឡើងផ្អែកលើកត្តាពិនិត្យសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គររបស់អាជ្ញាធរជាតិអប្សរា ពិនិត្យរាល់ឯកសារពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីគ្រប់គ្រងតាមនាយកដ្ឋាននីមួយៗ លទ្ធផលពីសវនកម្មលើកមុន និងលទ្ធផលនៃការពិនិត្យឡើងវិញនៃថ្នាក់ដឹកនាំ។

លោកបានបញ្ជាក់ថា នៅឆ្នាំនេះកម្មវិធីសវនករនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានបន្ថែម២ចំណុចទៀត សម្ភាសន៍ជាមួយបុគ្គលិកជំនាញ និងពលករតាមការដ្ឋាន និងចុះពិនិត្យជាក់ស្តែងតាមគោលដៅការងាររបស់នាយកដ្ឋាន។ លោកបន្តថា ការវាយតម្លៃមាន៣ប្រភេទ គឺភាពមិនអនុលោម ចំណុចតាមអង្គេត និងចំណុចប្រសើរ។

ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ថា អ្វីៗដែលមានការវិវត្តទៅមុខបាន ដោយសារការអនុវត្តតាមគោលការណ៍នៃសវនករស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។ ឯកឧត្តមបន្តថា ការវាយតម្លៃដែលជាគំរូ យើងត្រូវហ៊ានសរសើរក្នុងរកណីរកឃើញការអនុវត្តការងារបរិស្ថានបានល្អ ហើយវាយតម្លៃក្នុងភាពមិនអនុលោម ចំពោះរកណីធ្វើមិនបានត្រឹមត្រូវ និងចំណុចតាមអង្គេត ក្នុងករណីវាយតម្លៃរកឃើញមានភាពខ្វះខាតតិចតួច។

ឯកឧត្តមបញ្ជាក់ថា សវនករនៅចុងខែកុម្ភៈ នាឆ្នាំ២០២០ខាងមុខ ជាឆ្នាំទី២នៃការវាយតម្លៃសុពលភាពស្តង់ដារ ISO-14001:2015 សវនករ អ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធជួយសហការ និងអនុវត្តឱ្យបានគ្រប់ចំណុចមុននឹងស្ថាប័ន JQA ចុះមកវាយតម្លៃ។ លើសពីនេះ ឯកឧត្តមផ្តល់អនុសាសន៍ដល់សវនករទាំងអស់ត្រូវខិតខំរៀនសូត្រអំពីការធ្វើសវនករឱ្យបានច្បាស់លាស់ នាពេលអនាគត នឹងត្រូវផ្លាស់ប្តូរប្រធានសវនករជារៀងរាល់ឆ្នាំម្តង៕














អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
FirstPrev12345...279280NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
6500
Yesterday
:
12216
This Week
:
06500
This Month
:
0156070
Total
:
009905756