ព័ត៌មានថ្មីៗ

រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានមកទស្សនារមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ2019 09:17 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។

ក្រៅតែបងប្អូនជាភ្ញៀវជាតិអញ្ជើញមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងទីរួមខេត្តសៀមរាបដូចរាល់ឆ្នាំ នៅឯរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ស្របនឹងការប្រារព្វពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ដោយមានការដាក់តាំងបង្ហាញឧបករណ៍បុរាណខ្មែរប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការបង្កើតសកម្មភាពជាក់ស្តែងក្នុងការច្រូតកាត់ស្រូវ បោកបែនស្រូវ លីងស្រូវ និងដាល់អំបុក។

បន្ថែមលើនេះទៀត ក្នុងកិច្ចសហការផ្សព្វផ្សាយអំពីវប្បធម៌ជំនឿ ប្រពៃណីខ្មែរ អាជ្ញាធរជាតិអប្សរាជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីមហាសង្ឃទានដារពិស្តារ៤៩ចប់ រាប់បាត្រព្រះសង្ឃចំនួន៥០០០អង្គក្នុងបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ ចាប់ពីថ្ងៃសៅ ១៣កើតរហូតដល់ថ្ងៃអង្គារ ១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទិដ្ឋភាពនៃពិធីទាំងនេះ បានញ៉ាំងឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមនិងមកទស្សនាយ៉ាងច្រើនកុះករក្រៃលែង៕



























អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
9329
ម្សិលមិញ
:
15922
សប្តាហ៍នេះ
:
09329
ខែនេះ
:
0141455
សរុប
:
009610212