NEWS

ព្រះសង្ឃនៅវត្តលលៃចាប់ផ្តើមរំកិលកុដិចុះមកក្រោមបរិវេណប្រាសាទលលៃដើម្បីសម្រួលដល់កិច្ចការអភិរក្ស

Published on 13 November 2019 09:09 AM Post By ៖ Apsara National Authority
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។

ការសម្រេចព្រះទ័យរបស់គណៈសង្ឃគ្រប់គ្រងវត្តប្រាសាទលលៃ អាជ្ញាធរជាតិអប្សរាយល់ថាជាការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃក្នុងវិស័យបេតិកភណ្ឌ ដើម្បីថែរក្សានូវមរតកដូនតាដែលព្រះពុទ្ធសាសនាតែងតែបានចូលរួមចំណែកតាំងពីយូរលង់ណាស់មកហើយ។ ទាក់ទងនឹងកិច្ចការនេះដែរ កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលក្រាបថ្វាយបង្គំសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ដើម្បីទូលថ្វាយព្រះអង្គអំពីតួនាទីវត្តអារាមក្នុងការចូលរួមលើកស្ទួយនិងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសកិច្ចការអភិរក្សនៅប្រាសាទលលៃដែលកំពុងដំណើរការជួសជុល។

សម្ដេចអគ្គមហាសង្ឃរាជ បានសព្វព្រះទ័យចំពោះការកែលម្អប្រាសាទលលៃឱ្យទៅជារមណីយដ្ឋានសមាហរណកម្មគំរូនៃសំណង់ព្រហ្មសាសនា (តួប្រាសាទ) និងសំណង់ពុទ្ធសាសនា (តួព្រះវិហារពុទ្ធសាសនា) ដែលសុទ្ធសឹងជាបុរាណវត្ថុដ៏មានវ័យចំណាស់ ដោយមិនគប្បីឱ្យមានមនុស្សលោកទៅរស់នៅលាយឡំជាមួយនឹងសំណង់ដ៏ពិសិដ្ឋទាំងនេះឡើយ។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសង្ឃរាជ បានផ្តល់ឱវាទនិងកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបានសហការជាមួយព្រះសង្ឃក្នុងការអភិរក្សបុរាណដ្ឋានលើទឹកដីអង្គររួមគ្នាបានយ៉ាងល្អប្រសើរ និងសូមឱ្យក្រុមការងារបន្តកិច្ចការនេះប្រកបដោយស្មារតីទទួលខុសត្រូវ ស្នេហាជាតិ និងស្រឡាញ់សម្បត្តិដូនតា រួមគ្នាថែរក្សាឱ្យបានគង់វង្សរហូតទៅ៕

អត្ថបទនិងរូបភាព៖ អាជ្ញាធរជាតិអប្សរា
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
FirstPrev12345...326327NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
4601
Yesterday
:
23713
This Week
:
140049
This Month
:
0097255
Total
:
011559851