NEWS

ពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំយ៉ាងអធិកអធមនៅព្រះលានជល់ដំរី

Published on 09 November 2019 09:20 AM Post By ៖ Apsara National Authority

ពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៩វិច្ឆិកា ២០១៩ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅព្រះលានជល់ដំរី ក្រុងអង្គរធំ ក្រោមអធិបតីភាពឯកឧត្ត ម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ មន្ត្រីរាជការ បុគ្គលិក កម្មករ ព្រមទាំង ព្រះសង្ឃ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ពីធីនេះបានរៀបចំក្នុងអត្ថន័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងរំលេចនូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរទាក់ទងនឹងសកម្មភាពជាច្រើនដូចជាច្រូតកាត់ លីងស្រូវ ដាល់អំបុក ក៏ដូចជាការដាក់តាំងបង្ហាញនូវឧបករណ៍ប្រពៃណីដូចជាត្បាល់កិន ត្បាល់បុក ត្បាល់ក្តឿង។ល។

មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលរួមក្នុងពិធីទទួលទានអំបុក ក៏បានចូលរួមដោយផ្ទាល់ក្នុងការច្រូតស្រូវ បោកស្រូវ កិនស្រូវ លីងស្រូវ ដាល់អំបុក ញាំអំបុក និងរាំកម្សាន្តយ៉ាងសប្បាយរីករាយទៀតផង។

អាជ្ញាធរជាតិអប្សរា សូមឧទ្ទិសឱ្យព្រឹត្តិការណ៍ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៩វិច្ឆិកាឆ្នាំ២០១៩ ស្របនឹងទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ឆ្នាំនាពេលនេះ ក្លាយជាកម្លាំងសាមគ្គីគ្នារវាងខ្មែរនិងខ្មែរដើម្បីរួមគ្នាជាធ្លុងមួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដូចជាការធ្វើអំបុកដើម្បីបានមកបរិភោគ គឺមានអ្នកច្រូតស្រូវ បោកបែន យកមកលីង យកមកដាល់ រហូតបានជាអំបុកដ៏ឆ្ងាញ់ពិសាដូច្នោះដែរ៕















































































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
FirstPrev12345...326327NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
3637
Yesterday
:
23713
This Week
:
139085
This Month
:
0096291
Total
:
011558887