NEWS

គម្រោង PAAGERA នៅតែបន្តជួយដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរអោយមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្នា

Published on 08 November 2019 09:42 AM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងបុព្វហេតុនេះ អាជ្ញាធរជាតិអប្សរាដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលប្រទេសបារាំងបាននិងកំពុងអនុវត្តន៍គម្រោង សុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រង ទឹកក្នុងតំបន់អង្គរ (PAAGERA) ដើម្បីលើកស្ទួយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អង្គរលើផ្នែកសុខភាព និងអនាម័យតាមរយៈការផ្សព្វផ្សាយពន្យល់របស់ក្រុមការងារគម្រោងអំពីការចម្លងរោគ បញ្ហាប្រឈម និងផលប៉ះពាល់ផ្សេងៗទៀតដែលបណ្តាលមកពីការបន្ទោបង់ពាសវាលពាសកាល។ លើសពីនេះទៀតក្រុមការងារគម្រោងបានជំរុញលើកទឹកចិត្តពួកគាត់ឲ្យផ្លាស់ប្តូរទម្លាប់ចាស់ ហើយសម្រេចចិត្តសាងសង់បង្គន់អនាម័យប្រើប្រាស់គ្រប់ៗគ្នាដោយមានការចូលរួមជាថវិការបដិភាគរបស់គម្រោងPAAGERA ផងដែរ។

មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវុឌ្ឍិកម្ម និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) លោក ឡៃ ប៉ូទី បានឱ្យដឹងថា គម្រោង PAAGERA បានចាប់ផ្តើមផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរពីឆ្នាំ២០១៨មក។ លោកបន្តថា ក្នុងដំណាក់កាលទី១ ចាប់ពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០១៩ គម្រោងនេះបានជួយថវិការបដិភាគសង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋសរុបចំនួន៦៤២គ្រួសារ និងដំណាក់កាលទី២ ពីខែមិថុនា ដល់បច្ចុប្បន្នសរុបទាំង២ដំណាក់កាលស្មើនឹង ៩៩២បង្គន់អនាម័យ។

ក្នុងគម្រោងថវិកាបដិភាគសង់បង្គន់អនាម័យនេះ អាជ្ញាធរជាតិអប្សរាបានផ្តល់នូវជម្រើស៣ប្រភេទសម្រាប់ពលរដ្ឋជ្រើសរើស ដែលជម្រើសទី១អាជ្ញាធរជាតិអប្សរាផ្តល់ថវិកា៤០ភាគរយ, ជម្រើសទី២ ថវិកា៣០ភាគរយ និងទី ៣ ចំនួន២០ភាគរយ។ ប្រជាពលរដ្ឋដែលយកជម្រើសទី១ត្រូវចូលរួមថវិកាសង់បង្គន់ត្រឹមតែចំនួន ១៥៦,០០០រៀល, ជម្រើសទី ២ ថវិកា២៩៤,០០០រៀល និងជម្រើសទី៣ ថវិកា ៤៦៤,០០០រៀល គឺទៅតាមតម្លៃស្តង់ដាបង្គន់ដែលគម្រោងបានសិក្សាតម្លៃចន្លោះពី ២៦ម៉ឺន, ៤២ម៉ឺន និង ៥៨ម៉ឺនរៀល សម្រាប់ប្រភេទបង្គន់នីមួយៗ។ នេះជាការបញ្ជាក់របស់លោក ឡៃ ប៉ូទី ។

លោក ឡៃ ប៉ូទី ពន្យល់ថា គម្រោងនេះមានសារសំខាន់ណាស់ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើផ្នែកអនាម័យ ការបន្ទោរបង់ ធ្វើយ៉ាងណាឱ្យមានបង្គន់អនាម័យប្រើប្រាស់គ្រប់ផ្ទះ ជៀសវាងការបន្ទោរបង់ពាសវាលពាសកាល ដែលបង្កើតឱ្យមានជំងឺឆ្លងផ្សេងៗ ខាតបង់ថវិកានិងពេលវេលារបស់ប្រជាពលរដ្ឋ។ គម្រោងនេះបានរួមចំណែកខ្លាំងដល់ពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតមិនអាចមានលទ្ធភាពសង់បង្គន់អនាម័យបាន ដែលកន្លងមកធ្វើឲ្យពួកគាត់មានការលំបាក និងងាយបង្កចម្លងរោគខ្ពស់ ពិសេសនារដូវវស្សា។

បច្ចុប្បន្ន គម្រោងPAAGERA បាននិងកំពុងអនុវត្តន៍បន្តរហូតដល់ពលរដ្ឋក្នុងតំបន់នៃរមណីយដ្ឋានអង្គរ មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រួសារ និង រហូតដល់ថវិកាជំនួយរបស់គម្រោងខាងលើបញ្ចប់៕






















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមការងារនៃគម្រោង PAAGERA
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
FirstPrev12345...326327NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
4671
Yesterday
:
23713
This Week
:
140119
This Month
:
0097325
Total
:
011559921