ព័ត៌មានថ្មីៗ

អាជ្ញាជាតិអប្សរាជួយសង្រ្គោះភ្ញៀវទេសចរដួលគ្រេចជើងនៅប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 05 ខែ វិច្ឆិកា ឆ្នាំ2019 08:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានជួយសង្រ្គោះភ្ញៀវទេសចរជនជាតិចិនម្នាក់ដែលបានដួលគ្រេចជើង ខណៈកំពុងដើរទស្សនានៅប្រាសាទអង្គរវត្ត។

ភ្លាមៗនោះដែរ ភ្នាក់ងារទេសចរដែលមានជំនាញសង្រ្គោះបឋមបានជួយសង្គ្រោះទាន់ពេលវេលាដល់ភ្ញៀវទេសចរនៅកន្លែងកើតហេតុ ហើយជួយគ្រាហ៍មករកកន្លែងសុវត្ថិភាព ដើម្បីរង់ចាំរថយន្តជូនទៅសម្រាកនៅសណ្ឋាគារវិញ។ ទេសចររូបនោះ ក៏បានសម្តែងនូវទឹកចិត្តរំភើបមកកាន់ភ្នាក់ងារទេសចរណ៍ជាមួយនឹងពាក្យ «ខ្ញុំអរគុណចំពោះអ្នកដែលបានជួយខ្ញុំ »៕





អត្តបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ ភ្នាក់ងារទេសចរណ៍
អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះមានទាំងការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។ ក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏មានការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្តផងដែរ រួមទាំងការរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។
បាឋកថាស្តីអំពី «ព្រះលិង្គ»
( ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2019 )
នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នឹងមានរៀបចំបាឋកថាស្តីអំពី «ព្រះលិង្គ» ដោយលោកសាស្រ្តាចារ្យ អាំង ជូលាន។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
ដើមដំបូងមុន12345...263264បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
3356
ម្សិលមិញ
:
5855
សប្តាហ៍នេះ
:
09211
ខែនេះ
:
0036667
សរុប
:
009409943