ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាជាមួយគណៈប្រតិភូសារមន្ទីរPalace Museumនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងសារមន្ទីរ ព្រមទាំងការអភិរក្សវត្ថុសិល្បៈ

បានផ្សាយនៅ ថ្ងៃទី 04 ខែ វិច្ឆិកា ឆ្នាំ2019 09:08 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយនឹងលោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum នៅថ្ងៃចន្ទ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

កិច្ចជំនួបនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់និងបទពិសោធន៍ការងារមួយចំនួនជាមួយអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរនិងការគ្រប់គ្រងសារមន្ទីរនៅក្នុងតំបន់អង្គរ ព្រមទាំងការអភិរក្សវត្ថុសិល្បៈបុរាណ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា សារមន្ទីរដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមានបី គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី។ ឯកឧត្តមបញ្ជាក់ថា សារមន្ទីរទាំងបីនេះ មិនបានបង្កើតដើម្បីប្រាក់ចំណូលច្រើននោះទេ ក៏ប៉ុន្តែគោលការណ៍របស់អាជ្ញាធរជាតិអប្សរា បង្កើតឡើងដើម្បីថែរក្សា លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងឱ្យភ្ញៀវទេសចរសិក្សាស្វែងយល់ពីអារ្យធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែច្បាស់។ ជាពិសេសទៅទៀត អាចឱ្យភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវទទួលបានចំណេះដឹងបន្ថែមទៀត ក្រៅពីទៅទស្សនាប្រាសាទឬកន្លែងណាផ្សេងទៀត ហើយអាជ្ញាធរជាតិអប្សរាបើកជាប្រចាំឱ្យសិស្សានុសិស្សទៅសិក្សានៅកន្លែងបានផងដែរ។

លោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum បានលើកឡើងថា សារមន្ទីរ Palace Museum គឺជាអតីតរាជវាំងចិនបុរាណដែលជាចំណុចដ៏ទាក់ទាញភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលសុទ្ធតែបង្ហាញអំពីស្នាដៃដ៏អស្ចារ្យនៃបុព្វបុរស។

អំឡុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានទស្សនាសារមន្ទីរ ដើម្បីស្វែងយល់ពីវប្បធម៌កម្ពុជា ក៏ដូចជា ទទួលបាននូវបទពិសោធន៍ថ្មីៗពីការគ្រប់គ្រងសារមន្ទីរជាតិអង្គរផងដែរ។ លោកស្រី បន្ថែមទៀតថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា គឺមកទស្សនាប្រាង្គប្រាសាទនៅអង្គរតែម្តង ព្រោះភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ក្នុងចំណោមភ្ញៀវទេសចរជាច្រើនលាននាក់ដែលមកទស្សនាប្រទេសកម្ពុជា៕








អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0626
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
23344
ខែនេះ
:
0304173
សរុប
:
010260320