ព័ត៌មានថ្មីៗ

ក្នុងងឆ្នាំ២០១៩ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១២៧៦នាក់

បានផ្សាយនៅ ថ្ងៃទី 25 ខែ តុលា ឆ្នាំ2019 09:59 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីរួមចំណែកបញ្ជ្រាបចំណេះដឹងអំពីវប្បធម៌ បរិស្ថាន និងការរួមចំណែករបស់កុមារក្នុងការថែរក្សាបុរាណដ្ឋាននៅតំបន់ដែលខ្លួនរស់នៅ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយនៅតាមសាលាមួយចំនួនក្នុងតំបន់អង្គរឱ្យកុមារបានស្គាល់ យល់ដឹង បណ្តុះគំនិតស្រឡាញ់ និងចូលរួមថែរក្សានូវមរតកវប្បធម៌រូបីនិងអរូបីដែលមានក្នុងភូមិរបស់ខ្លួន។

នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៩ នេះ បានបើកវគ្គអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សចំនួន១២៧៦ នាក់ ស្រីមានចំនួន៥៤២ នាក់ ដែលមកពីសាលាបឋមសិក្សាចំនួន៨កន្លែងក្នុងតំបន់រមណីយដ្ឋានអង្គរ។

មេរៀនសំខាន់ៗនៅក្នុងកម្មវិធីអប់រំ គឺនិយាយអំពីប្រវត្តិនិងភូមិសាស្ត្រនៃភូមិនីមួយៗ តួនាទីកុមារក្នុងការរួមចំណែកថែរក្សាបុរាណដ្ឋានក្នុងភូមិ និងការអប់រំបរិស្ថាន ដែលបង្រៀនដោយអ្នកជំនាញបុរាណវិទ្យានិងអ្នកជំនាញបរិស្ថាន មានលក្ខណៈសាមញ្ញខ្លីៗ ងាយយល់ និងងាយអនុវត្តតាមសមស្របតាមកម្រិតថ្នាក់ រួមទាំងការយល់ដឹងរបស់កុមារ។

លើសពីនេះ ក្រុមការងារក៏បានយកសៀវភៅពាក់ព័ន្ធនឹងចំណេះដឹងទូទៅ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រ បំនិនថ្មីៗរក្សាទុកក្នុងបណ្ណាល័យរបស់សាលា សម្រាប់សិស្សអានបង្កើនចំណេះដឹងនិងកម្សាន្តផងដែរ៕









អត្ថបទៈ លោក ចិន សុីយ៉ាំង
រូបថតៈ លោក គា រក្សា
ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
ដើមដំបូងមុន12345...329330បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
3245
ម្សិលមិញ
:
4114
សប្តាហ៍នេះ
:
124826
ខែនេះ
:
0242125
សរុប
:
011704721