ព័ត៌មានថ្មីៗ

បាឋកថាស្តីអំពី «ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូអាស៊ីយ៉ាទិក»

បានផ្សាយនៅ ថ្ងៃទី 25 ខែ តុលា ឆ្នាំ2019 09:55 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នឹងមានរៀបចំបាឋកថាស្តីអំពី «ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូ្រអាស៊ីយ៉ាទិក» ជាភាសាអង់គ្លេសដោយលោកសាស្រ្តាចារ្យ Gérard Diffloth ប្រែសម្រួលជាភាសាខ្មែរ ដោយលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី។

បាឋកថានេះ នឹងបរិយាយអំពីប្រវត្តិនៃអម្បូរភាសាដែលមាននិយាយភាគច្រើនបំផុតនៅតំបន់អាស៊ីអាគ្នយ៍គោក ព្រមទាំងរីកសាយចាប់ពីតំបន់ខាងកើតប្រទេសឥណ្ឌា នេប៉ាល បង់ក្លាដេស រហូតដល់ប្រទេសចិនខាងត្បូង និងមាននិយាយនៅតំបន់អាជេប្រទេសឥណ្ឌូនេស៊ីដែរ។ ភាសានេះត្រូវបានអ្នកស្រាវជ្រាវឱ្យឈ្មោះមួយទៀតថា «មន-ខ្មែរ» ដែលភាសាខ្មែរនិងភាសាមន មានឥទ្ធិពលធំក្នុងអម្បូរភាសាមួយនេះ។ សព្វថ្ងៃមានមនុស្សប្រមាណ១១៧លាននាក់កំពុងនិយាយភាសាក្នុងមន-ខ្មែរនៅលើពិភពលោក។

ដូច្នេះ ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពី «ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូ្រអាស៊ីយ៉ាទិក» អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលរួមសិក្សា ស្តាប់បាឋកថានេះដើម្បីស្វែងរកប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី៕


នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៥០ដើម ដល់លោកស្រី គេន មុំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីយកទៅដាំនៅបរិវេណដីផ្ទាល់ខ្លួន។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន កកោះចំនួន២០ដើម បេងចំនួន១០ដើម ធ្នង់ចំនួន១០ដើម និងគ្រញូងចំនួន១០ដើម។
ថ្មីៗកន្លងមកនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំបើកវគ្គបណ្តុះបណ្តាលរបបសារព័ត៌មាន ការផ្តល់ព័ត៌មាន ទទួលព័ត៌មានក្នុងរង្វង់មន្រ្តី-បុគ្គលិក ដល់មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរាចំនួន៤០រូប។
ក្នុងបំណងបំពេញគម្របព្រៃឈើឡើងវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់កន្លងមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមភ្នាក់ងារព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធមាននគរបាលប៉ុស្ដិ៍រដ្ឋបាល នគរបាលបេតិកភណ្ឌ មន្រ្តីឧទ្យាននុរក្ស បានចុះដាំកូនឈើឡើងវិញនៅចំណុចខាងកើតប៉ុស្ដិ៍ត្រួតពិនិត្យសំបុត្រផ្លូវ៦០ម
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៣០០ដើម ដល់ព្រះសង្ឃដែលជាតំណាងសមាគមជីវិត និងក្ដីសង្ឃឹម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាថ្លាត ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន ឈើគ្រញូងចំនួន ១៥០ដើម និងឈើធ្នង់ចំនួន ១៥០ដើម៕

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
5850
ម្សិលមិញ
:
29714
សប្តាហ៍នេះ
:
118151
ខែនេះ
:
0203007
សរុប
:
012028638