ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយគណៈប្រតិភូចិន អំពីកិច្ចសហការលើវិស័យទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 23 ខែ តុលា ឆ្នាំ2019 09:42 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីក្រុងឆុងឈីង (Chong Qing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក លីវ ឈី (Liu Qi) ប្រធានគណៈកម្មាធិការវប្បធម៌ និងទេសចរណ៍នៃក្រុងឆុងឈីង(Chong Qing) ជួបពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីស្វែងរកកិច្ចសហការក្នុងវិស័យទេសចរណ៍។

នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំប្រតិភូមកពីក្រុងឆុងឈីង(Chong Qing) បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកាន់តែច្រើនបន្ថែមទៀត។

ដើម្បីឈានទៅដល់កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងស្ថាប័នទាំងពីរក្នុងវិស័យទេសចរណ៍ អាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើទស្សនកិច្ចនៅក្រុងឆុងឈីង(Chong Qing) ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់គ្នានាពេលអនាគត់៕










អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុំម រិទ្ធី
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
19287
ម្សិលមិញ
:
21159
សប្តាហ៍នេះ
:
102944
ខែនេះ
:
0114125
សរុប
:
009582882