ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាទទួលជួបប្រតិភូចិនមកពីទីក្រុង ហ៊ូហ្សូ ខេត្តក្វាងទុង ពិភាក្សាអំពីការចូលរួមចំណែករបស់ជនជាតិចិនក្នុងស្រុកនិងផលប៉ះពាល់នៃទេសចរចិនមកលើតំបន់

បានផ្សាយនៅ ថ្ងៃទី 23 ខែ តុលា ឆ្នាំ2019 09:29 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានដឹកនាំក្រុមការងារទទួលជួបប្រតិភូនៃទីក្រុងហ៊ូហ្សូ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារស្តីពី «ការចូលរួមចំណែករបស់ជនជាតិចិនក្នុងស្រុកនិងផលប៉ះពាល់នៃទេសចរចិនមកលើតំបន់» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

លោកស្រី Liu Yun ប្រធានសហព័ន្ធហ៊ូហ្សូនៃនិវត្តជនចិនពីក្រៅប្រទេស ដែលជាអ្នកដឹកនាំប្រតិភូនេះបានបញ្ជាក់ថា លោកស្រី និងក្រុមការងារបានទៅទស្សនាប្រាសាទនានាក្នុងតំបន់អង្គរហើយ ពិតជាមានភាពស្ញប់ស្ញែងនឹងស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទខ្មែរ។ ការបានទស្សនាប្រាសាទនៅតំបន់អង្គរ ពិតជាធ្វើឲ្យលោកស្រីនឹងឃើញដល់មហាកំពែងចិន ដែលសុទ្ធតែបង្ហាញអំពីស្នាដៃដ៏អស្ចារ្យនៃបុព្វបុរស។

ក្រៅពីបង្ហាអំពីភាពរីករាយដែលបានមកឃើញប្រាសាទខ្មែរ លោកស្រីក៏បានបង្ហាញផងដែរអំពីទស្សនីយភាពដ៏ស្រស់ត្រកាលនៃទីក្រុងហ៊ូហ្សូ ដែលជាទីក្រុងគ្របដណ្តប់ដោយភាពបៃតងនៃព្រៃភ្នំ និងសមុទ្រស្មើនឹងពាក់កណ្តាលនៃផ្ទៃទីក្រុងទាំងមូល និងជាទីក្រុងដែលកំពុងមានការអភិវឌ្ឍជឿនលឿនទាំងផ្នែកបច្ចេកវិទ្យា ទន្ទឹមនឹងការរក្សាបាននូវទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចជាច្រើនផងដែរ។

ឯកឧត្តម សុខ សង្វារ មានប្រសាសន៍ថា វិស័យទេសចរនៅកម្ពុជាចាប់មានការប្រែប្រួលតាំងពីពេលដែលអង្គរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងក្រោយពេលដែលស្ថានភាពប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ១៩៩៨មក។

ឯកឧត្តមបញ្ជាក់ថា ភ្ញៀវទេសចរចិនពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញឲ្យមានកំណើនភ្ញៀវទេសចរប្រចាំឆ្នាំនៃតំបន់អង្គរ ជាពិសេស ចាប់ពីឆ្នាំ២០១៦មក ដែលភ្ញៀវទេសចរចិនបានឈរចំណាត់ថ្នាក់លេខ១ ច្រើនជាងប្រទេសផ្សេងៗទាំងអស់។ កំណើននេះបានជំរុញឲ្យមានការកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណូលជាតិ និងមុខរបរយ៉ាងច្រើនដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រទេសចិន ដែលតែងតែជួយគាំទ្រជំរុញឲ្យមានភ្ញៀវទេសចរមកទស្សនាកម្ពុជា តាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានបង្ហាញជូនប្រតិភូផងដែរនូវផែនការនៃការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ ទាំងក្នុងគោលដៅផ្តល់បទពិសោធន៍ទស្សនាល្អដល់ភ្ញៀវ និងឲ្យភ្ញៀវគោរពតម្លៃនៃតំបន់រមណីយដ្ឋានអង្គរ៕












អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី
ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
ដើមដំបូងមុន12345...329330បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3257
ម្សិលមិញ
:
4114
សប្តាហ៍នេះ
:
124838
ខែនេះ
:
0242137
សរុប
:
011704733