NEWS

ម្ចាស់សំណង់ខុសច្បាប់នៅត្រពាំងហែផ្កាចូលខ្លួនមកដោះស្រាយការងារជាមួយអាជ្ញាធរជាតិអប្សរា

Published on 22 October 2019 09:24 AM Post By ៖ Apsara National Authority

នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ម្ចាស់សំណង់ខុសច្បាប់ចំនួន៣ទីតាំង ដែលសង់បំពាននៅត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប បានចូលមកដោះស្រាយការងារនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ម្ចាស់សំណង់ទាំងនោះរួមមានឈ្មោះ ឃត់ សុខន ដែលសង់របងថ្មជាប់លើទួលត្រពាំងហែផ្កា ឈ្មោះ ឈិត សុឌាំង ចាក់ដីនិងធ្វើរបងបង្គោលសីុម៉ង់ត៍លើខ្នងត្រពាំង។ ដោយឡែក ឈ្មោះ ពុម សុគន្ធា អវត្តមានដោយមូលហេតុគ្រួសារ។

ជាកិច្ចចាប់ផ្តើមមន្រ្តីជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅប្រាសាទ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញពីផែនទីលើទីតាំងបុរាណដ្ឋាន និងទួលប្រាសាទនានានៅតំបន់ជុំវិញត្រពាំងហែផ្កា ដែលទីតាំងទាំងនេះត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌរួចរាល់ និងស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង អភិរក្សដោយអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានោះ មេធាវីអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បើទោះបីជាការរំលោភបំពានលើបុរាណដ្ឋាននេះដោយចេតនាឬអចេតនាក្តី សកម្មភាពរបស់ម្ចាស់សំណង់ខាងលើគឺជាសកម្មភាពល្មើសច្បាប់ដែលប្រឈមទោសទណ្ឌស្របតាមច្បាប់ភូមិបាលអំពីការប៉ះពាល់ដល់កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និងច្បាប់ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អំពីការបំផ្លិចបំផ្លាញបុរាណដ្ឋាន។

នៅចំពោះមុខអ្នកជំនាញអាជ្ញាធរជាតិអប្សរា ម្ចាស់សំណង់ខុសច្បាប់ខាងលើបានទទួលស្គាល់កំហុសរបស់ខ្លួនដោយសារពួកគេមិនបានដឹងថាទីនោះជាតំបន់បុរាណដ្ឋានដែលហាមឃាត់ការសាងសង់នានា។ ក្នុងកាយវិការដឹងពីកំហុសរបស់ខ្លួន ម្ចាស់សំណង់ទាំងនោះបានសុំពេល២ថ្ងៃដើម្បីផ្តល់ចម្លើយថានឹងរុះរើដោយស្ម័គ្រចិត្តឬយ៉ាងណា។

ចំពោះសំណូមពរនេះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតផ្តល់ការឯកភាពតាមសំណើរ ប៉ុន្តែក្នុងករណីម្ចាស់សំណង់ខុសច្បាប់ពុំព្រមធ្វើការរុះរើដោយស្ម័គ្រចិត្តនោះទេ អាជ្ញាធរជាតិអប្សរានឹងដាក់ពាក្យបណ្តឹងទៅតុលាការ និងធ្វើការចុះរុះរើសំណង់ទាំងនោះផងដែរ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
FirstPrev12345...271272NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
1749
Yesterday
:
28379
This Week
:
72992
This Month
:
0205118
Total
:
009673875