ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាត្រៀមដាំឈើប្រណីតក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2019 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។

លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថាបច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។

លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។ ក្នុងស្មារតីនេះ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្លាយជាគោលដៅទេសចរណ៍ដែលគិតគូរពីបរិស្ថានខ្ពស់៕












អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករង បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន យុទ្ធនារី នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។
ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2227
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
02227
ខែនេះ
:
0229091
សរុប
:
012054722