ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាត្រៀមដាំឈើប្រណីតក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2019 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។

លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថាបច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។

លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។ ក្នុងស្មារតីនេះ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្លាយជាគោលដៅទេសចរណ៍ដែលគិតគូរពីបរិស្ថានខ្ពស់៕












អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
អង្គរជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ហើយក៏ជាតំបន់ដែលរក្សានូវទំនៀមទម្លាប់ប្រពៃណីផ្ទាល់របស់អ្នកស្រុក ព្រមទាំងជាតំបន់ដែលគ្របដណ្តប់ដោយព្រៃព្រឹក្សា ស្ទឹង បឹងបួ និងសម្បត្តិធម្មជាតិដ៏ល្អប្រពៃ។ការធ្វើឲ្យមានសុខដុមនីយកម្មនឹងគ្នា អាជ្ញាធរជាតិអប្សរាតែងប្រកាន់ភ្ជាប់នូវគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នារវាងធម្មជាតិ ប្រាង្គប្រាសាទនិងអ្នកស្រុក ពោលគឺរវាង បរិស្ថាន វប្បធម៌ និងសហគមន៍ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយតាមរយៈសកម្មភាពអភិវឌ្ឃន៍តំបន់ដោយសហការជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធនានា និងជាមួយប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំផ្ទៃក្នុងមួយស្តីពីការរីកចម្រើននៃសកម្មភាពការងារ និងការត្រៀមខ្លួនបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរមកកម្សាន្តនាថ្ងៃចូលឆ្នាំថ្មី។
យើងធ្លាប់តែដឹងថា ភ្លេងតន្រ្តី និងឧបករណ៍តន្ត្រីជាច្រើន សុទ្ធតែបានបន្សល់ទុកតាំងបុរាណកាលមក។ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលដឹងថា ឧបករណ៍តន្រី្តទាំងនោះត្រូវបានឆ្លាក់ជាប់លើផ្ទាំងថ្មប្រាសាទ ហើយមានឧបករណ៍អ្វីខ្លះ ដែលនៅសល់រហូតដល់សព្វថ្ងៃ។
នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងកើត មានទិដ្ឋភាពដ៏ធំពីរផ្ទាំងជាប់គ្នា ដែលរៀបរាប់អំពីជ័យជម្នះដ៏អស្ចារ្យនៃកងទ័ពខ្មែរ លើកងទ័ពចាម ដែលបានឈ្លានពានចូលគ្រប់គ្រងនគរខ្មែរតាំងពីឆ្នាំ១១៧៧មក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
1361
ម្សិលមិញ
:
14672
សប្តាហ៍នេះ
:
60734
ខែនេះ
:
0001361
សរុប
:
012983675