ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាត្រៀមដាំឈើប្រណីតក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2019 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។

លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថាបច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។

លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។ ក្នុងស្មារតីនេះ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្លាយជាគោលដៅទេសចរណ៍ដែលគិតគូរពីបរិស្ថានខ្ពស់៕












អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ប្រជាជនប្រមាណ១៥០នាក់ ជាអ្នកភូមិរុនតាឯក រួមទាំងមេភូមិ មេឃុំ ចៅហ្វាយស្រុកបន្ទាយស្រី បានចូលរួមកម្មវិធីភូមិដ្ឋានគ្មានផ្សែងបារី ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​នឹងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម​ បានប្រារព្ធពិធីសាសនា​ និងធ្វើ​របងព័ទ្ធគល់គ្រញូង​ដែលត្រូវ​បានជនល្មើសលួចអារកាត់កាលពីពេលថ្មីៗកន្លងទៅនេះ។​​
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការនឹងស្ថាប័នធានាគុណភាពនៃប្រទេសជប៉ុន (JQA) បើកវគ្គអប់រំបរិស្ថានដល់កុមារនៅសាលាបឋមសិក្សាគ្រើល ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០៦។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Huang Kezhong អ្នកជំនាញជាន់ខ្ពស់នៃបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ រួមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងជួសជុលអភិរក្សប្រាសាទតាកែវ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
11123
ម្សិលមិញ
:
23309
សប្តាហ៍នេះ
:
77226
ខែនេះ
:
0034432
សរុប
:
011497028