ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាត្រៀមដាំឈើប្រណីតក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2019 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។

លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថាបច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។

លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។ ក្នុងស្មារតីនេះ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្លាយជាគោលដៅទេសចរណ៍ដែលគិតគូរពីបរិស្ថានខ្ពស់៕












អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនិងបំពាក់កម្រងផ្កាជូនសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងប្រធានអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១៨:៣២នាទីដោយរោគាពាធក្នុងជន្មាយុ៦៦នៅប្រទេសចិន។
សៀវភៅថ្មីដ៏មានសារៈប្រយោជន៍ចំនួន៨ក្បាលនិង៨ចំណងជើងដែល មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាទើបនឹងទទួលបាន ត្រូវបានដាក់តម្កល់ទុកក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាសម្រាប់ប្រយោជន៍ដល់ការសិក្សាស្រាវជា្រវ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងារជា សម្ដេចវិបុលបញ្ញា សុខ អាន, ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក ក្រោមឱវាទ សូមគោរពជូនពរ សម្ដេចវិបុលបញ្ញា សុខ អាន បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីចូលរួមបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4869
ម្សិលមិញ
:
7809
សប្តាហ៍នេះ
:
20204
ខែនេះ
:
0114883
សរុប
:
012884315