ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាត្រៀមដាំឈើប្រណីតក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2019 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។

លោក មាឃ បូរ៉ា មន្ត្រីនាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថាបច្ចុប្បន្នក្រុមការងារបានកាត់ក្រីមែកឈើតូចធំ និងកាត់ដកហូតប្រភេទដើមឈើឥតប្រយោជន៍មួយចំនួនរួមមាន ដើមពុទ្រា ដើមទឹកដោះ ដើមចេក និងដើមស្វាយជាដើម។ល។

លោក មាឃ បូរ៉ា ក៏បានសំណូមពរដល់សាធារណជន ទាំងអស់ត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជាពិសេសត្រូវចូលរួមការពារព្រៃឈើឱ្យបានគង់វង្សទាំងអស់គ្នា។

ជាការស្តែងចេញនូវការតាំងចិត្តលើកតម្លៃបរិស្ថានតំបន់រមណីយដ្ឋានអង្គរឲ្យបានកាន់តែប្រសើរ កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត ដាំកូនឈើ និងកែលម្អបរិស្ថានជុំវិញប្រាសាទឱ្យមានភាពបៃតង មានអនាម័យ ស័ក្ដិសមជាទីទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។ ក្នុងស្មារតីនេះ អាជ្ញាធរជាតិអប្សរាមានគោលការណ៍ច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យរមណីយដ្ឋានបេតិកភណ្ឌអង្គរ ក្លាយជាគោលដៅទេសចរណ៍ដែលគិតគូរពីបរិស្ថានខ្ពស់៕












អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
១អាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយ៍បណ្ដុះកូនឈើប្រាសាទតាកែវ
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការនូវរហាត់ទឹក ស្ថិតនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនិងកុំឱ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងដកហូតដើមឈើនិងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួនដូចក្នុងសេចក្តីជូនដំណឹង
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...394395បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
54356
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
54356
ខែនេះ
:
0054356
សរុប
:
015124159