NEWS

ទូរសព្ទមួយគ្រឿង លុយ និងសម្ភារៈមួយចំនួនត្រូវបានប្រគល់ជូនភ្ញៀវទេសចរវិញ

Published on 19 October 2019 04:48 PM Post By ៖ Apsara National Authority
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។

ការប្រគល់ទទួលនេះធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌលេខ១២ ប្រាសាទព្រះខ័ន បន្ទាប់ពីមគ្គុទ្ទេសក៍ទេសចរម្នាក់បានប្រទះឃើញនិងប្រគល់ជូនភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌរក្សាទុកនៅវេលាម៉ោង ០២:៣០នាទី។

ទង្វើដ៏ស្មោះត្រង់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការកោតសរសើរពីភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។

ជនជាតិខ្មែរគ្រប់រូប ជាពិសេសមជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ សូមយកចិត្តទុកដាក់ ស្មោះត្រង់ និងចូលរួមលើកស្ទួយតម្លៃជាតិសាសន៍ តម្លៃរមណីយដ្ឋានអង្គរ តាមរយៈភាពស្មោះត្រង់របស់ខ្លួនជាមួយភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពកក់ក្តៅ៕










អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
28680
Yesterday
:
40656
This Week
:
69336
This Month
:
0154192
Total
:
011979823