ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបសំណេះសំណាលគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម

បានផ្សាយនៅ ថ្ងៃទី 19 ខែ តុលា ឆ្នាំ2019 04:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានស្វាគមន៍គណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ យ៉ាងកក់ក្តៅ និងបានលើកអំពីកាលប្រវត្តិសំខាន់ៗនូវការរីកចម្រើនក្នុងមណីយដ្ឋានអង្គរ តួនាទីរបស់អាជ្ញាធរជាតិអប្សរា និងការអភិរក្ស ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ២០ឆ្នាំមកនេះ តំបន់រមណីយដ្ឋានអង្គររក្សាបាននូវតម្លៃលេចធ្លោជាសកលរបស់ខ្លួនតាំងពីដំបូងរហូតដល់បច្ចុប្បន្ន។

ឯកឧត្តម ង្វៀន ហុងលិញ (Nguyen Hong Linh) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានថ្លែងថា ប្រទេសកម្ពុជាជាទឹកដីសម្បូរបែប ពិសេសបេតិកភណ្ឌវប្បធម៌ ហើយភាពជោគជ័យលើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌នេះ មិនត្រឹមតែជាមោទនភាពរបស់ប្រជាជនកម្ពុជាទេ តែក៏ជាមោទនភាពរបស់មនុស្សជាតិទាំងមូល។ ឯកឧត្តម ក៏បានស្នើឲ្យមានការចែករំលែកផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ និងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌៕














អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហ៊ុំ រិទ្ធី
នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករង បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន យុទ្ធនារី នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។
ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2241
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
02241
ខែនេះ
:
0229105
សរុប
:
012054736