ព័ត៌មានថ្មីៗ

ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីនិងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍បន្ត

បានផ្សាយនៅ ថ្ងៃទី 18 ខែ តុលា ឆ្នាំ2019 04:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។

លោក រ៉ែល អ្នកបើករថយន្តដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ បាននិយាយថា មុខប្រាសាទអង្គរវត្តមានការផ្លាស់ប្ដូរច្រើននារយៈពេលចុងក្រោយនេះ ពិសេសក្រោយវត្តមានសួនច្បារបានកើតឡើង។ កំពុងអង្គុយក្រោមម្លប់ឈើលើសួនច្បារថ្មីដែលមានភាពបៃតង លោក រ៉ែល បាននឹកទៅអតីតកាលដែលទីធ្លានេះជាចំណតរថយន្តនិងមានបរិស្ថានមិនសូវស្អាត ស័ក្ដិសមជារមណីយដ្ឋានទេសចរណ៍វប្បធម៌ឡើយ។ ក្រោយរៀបចំដាំស្មៅ និងដើមឈើតូចធំជាច្រើនហើយនោះ អ្នកបើករថយន្តរូបនេះយល់ថា គួរតែមានការរៀបចំបន្តទៀត ដើម្បីឱ្យបរិស្ថានជុំវិញមានភាពស្រស់បំព្រង និងជាទីទាក់ទាញដល់ទេសចរទូទៅ។

មិនឆ្ងាយប៉ុន្មានពីលោក រ៉ែល រំលងប្រមាណ២០ម៉ែត្រ ទីនោះគឺលោក ហូ ដែលកំពុងរង់ចាំភ្ញៀវនៅលើរ៉ឺម៉កកង់បី។ ឆ្លើយតបទៅនឹងសំណួរ លោក ហូ ប្រាប់ថា គាំទ្រចំពោះការរៀបចំបរិស្ថានមុខអង្គរ ដើម្បីបង្កើនសោភ័ណភាពដល់ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរមួយនេះ។ ជាមួយគ្នានោះ លោក ហូ ក៏ចង់ឱ្យអាជ្ញាធរជាតិអប្សរាបន្តការរៀបចំជាបន្តទៀត ក្នុងនោះក្រៅពីរៀបចំដាំស្មៅ លោកក៏ចង់ឱ្យគិតគូរពីបញ្ហាដីហ៊ុយតាមផ្លូវមុខអង្គរវត្តរហូតដល់ស្ពានហាលផងដែរ ដ្បិតថា ស្ថានភាពសព្វថ្ងៃបង្កផលប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាខ្លាំង។

ជាងថតរូបម្នាក់ដែលនៅមុខប្រាសាទអង្គរវត្តក៏មិនជំទាស់ចំពោះការរៀបចំខាងលើនេះដែរ។ លោកមានសុទិដ្ឋិនិយមថាការអភិវឌ្ឍទាំងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅតំបន់មុខប្រាសាទអង្គរវត្តនាថ្ងៃអនាគតយ៉ាងពិតប្រាកដ៕
















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគម្រោងជាច្រើន ដែលគម្រោងទាំងនោះបានផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ដំណាំដាំដុះ ការចិញ្ចឹមសត្វជាអាទិភាព ដើម្បីជួយលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋដែលនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចលនាចូលរួមទិញអង្ករខ្មែរ ដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាកសិករកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានទិញអង្ករខ្មែរចំនួន១៣តោន។
ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-PV) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផ្ញើសារតាមរយៈការផ្សាយជាវីដេអូផ្ទាល់មកថ្លែងអំណរគុណដល់អង្គប្រជុំ និងបានអំពាវនាវឲ្យអង្គប្រជុំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សប្រាសាទកោះកេរ។
កិច្ចប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-PV) នឹងត្រូវរៀបចំឡើង នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ចិន និងឥណ្ឌា។
ភូមិធម្មជាតិរុនតាឯក គឺជាភូមិគំរូមួយដែលធ្លាប់ទទួលបានពានរង្វាន់ចំនួន ៣ គឺពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតង ពានរង្វាន់បរិស្ថានស្អាត និងពានរង្វាន់ផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌បានល្អ (ត្រពាំងល្បើក)។ ដូច្នេះហើយ បានធ្វើឱ្យភូមិធម្មជាតិរុនតាឯកទទួលបានការចាប់អារម្មណ៍ពីភ្លៀវជាតិ និងអន្តរជាតិមកទស្សនា និងមកធ្ចើទស្សនកិច្ចសិក្សា ដូចជាពេលនេះជាដើម ក្រុមនិស្សិតដែលមកពីសហរដ្ឋអាមេរិកចំនួន១២នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃ២៧ ខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1461
ម្សិលមិញ
:
4035
សប្តាហ៍នេះ
:
68031
ខែនេះ
:
0068031
សរុប
:
011005015