ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតតាមដងផ្លូវមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 17 ខែ តុលា ឆ្នាំ2019 07:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។

ការដាក់ស្លាកសញ្ញាហាមចតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ ជៀសវាងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលបណ្តាលឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរគ្រប់ប្រភេទនៅលើដងផ្លូវ។

សូមបញ្ចាក់ដែរថា កន្លងមកថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់រៀបចំកែសម្រួលចំណតយានយន្តមុខប្រាសាទអង្គរ ដើម្បីឱ្យការចតយានយន្តមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។ ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អក្នុងរមណីយដ្ឋានអង្គរមានភាពល្អប្រសើរ សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងចូលចតយានយន្តនូវទីតាំងចំណតយានយន្តដែលបានកំណត់៕



















អត្ថបទ៖ លោក យី សុថា
រូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ និងនាយកដ្ឋានផ្សព្វផ្សាយ
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួន នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៦ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
របៀបហាត់ប្រាណបែបសមាធិ ដែលហៅថា យោគៈ (YOGA) មានប្រភពដើមមកពីឥណ្ឌាហើយត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ យោគៈ បានទាក់ទាញការចូលរួមពីមនុស្សម្នាជាច្រើន ដោយហេតុថា វាជាវិធីមួយដែលអាចជួយសម្រួលស្មារតី គ្រប់គ្រងអារម្មណ៍ និងនាំមកនូវសុខភាពទៀតផង។
ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យស្រស់បំព្រង ដូចជាការដាំដើមឈើ ព្យាបាលដើមឈើ កាត់ក្រីមែកឈើ ដាំស្មៅ ស្រោចទឹកស្មៅជាដើម ធ្វើយ៉ាងណាឱ្យទេសភាពបៃតងមានគ្រប់រដូវ ដើម្បីលម្អប្រាសាទផងនិងទាក់ទាញអារម្មណ៍ទេសចរឱ្យមានភាពរីករាយចំពោះទិដ្ឋភាពទាំងនោះផង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4839
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
17420
ខែនេះ
:
0260095
សរុប
:
012767684