ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតតាមដងផ្លូវមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 17 ខែ តុលា ឆ្នាំ2019 07:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។

ការដាក់ស្លាកសញ្ញាហាមចតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ ជៀសវាងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលបណ្តាលឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរគ្រប់ប្រភេទនៅលើដងផ្លូវ។

សូមបញ្ចាក់ដែរថា កន្លងមកថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់រៀបចំកែសម្រួលចំណតយានយន្តមុខប្រាសាទអង្គរ ដើម្បីឱ្យការចតយានយន្តមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។ ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អក្នុងរមណីយដ្ឋានអង្គរមានភាពល្អប្រសើរ សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងចូលចតយានយន្តនូវទីតាំងចំណតយានយន្តដែលបានកំណត់៕



















អត្ថបទ៖ លោក យី សុថា
រូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ និងនាយកដ្ឋានផ្សព្វផ្សាយ
កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់​បង់សណ្តាប់​ធ្នាប់និងបរិស្ថានល្អ។
នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។
ក្រោយភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាប់ៗគ្នា ជំនន់ទឹកភ្លៀងបានកើតមានក្នុងក្រុងសៀមរាប និងបណ្តាភូមិស្រុកជាច្រើនផ្សេងទៀត។ ទឹកភ្លៀងក៏បានធ្វើឱ្យមានទឹកដក់នៅតាមប្រាសាទមួយចំនួនក្នុងឧទ្យានអង្គរផងដែរ តែការដក់ទឹកនោះមិនបានបង្កជាបញ្ហាដល់ប្រាសាទ និងរំខានដល់ការចូលទៅទស្សនារបស់ភ្ញៀវទេសចរនោះឡើយ។
ភ្លៀងច្រើនមេក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងស្ទើរពាសពេញប្រទេសកម្ពុជា។ តួយ៉ាង ខេត្តសៀមរាប តំបន់ខ្លះត្រូវបានជន់លិចដោយសារឥទ្ធិពលទឹកភ្លៀង ដែលជាគ្រោះធម្មជាតិ។ យ៉ាងណាក៏ដោយ ទោះមានជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះៗក្នុងខេត្តសៀមរាប តែសម្រាប់ក្នុងរមណីយដ្ឋានអង្គរ ឬនៅតាមតំបន់ប្រាសាទ ពុំមានជំនន់ទឹកភ្លៀងនោះទេ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
11784
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
91382
ខែនេះ
:
0394890
សរុប
:
014837731