ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតតាមដងផ្លូវមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 17 ខែ តុលា ឆ្នាំ2019 07:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។

ការដាក់ស្លាកសញ្ញាហាមចតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ ជៀសវាងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលបណ្តាលឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរគ្រប់ប្រភេទនៅលើដងផ្លូវ។

សូមបញ្ចាក់ដែរថា កន្លងមកថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់រៀបចំកែសម្រួលចំណតយានយន្តមុខប្រាសាទអង្គរ ដើម្បីឱ្យការចតយានយន្តមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។ ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អក្នុងរមណីយដ្ឋានអង្គរមានភាពល្អប្រសើរ សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងចូលចតយានយន្តនូវទីតាំងចំណតយានយន្តដែលបានកំណត់៕



















អត្ថបទ៖ លោក យី សុថា
រូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ និងនាយកដ្ឋានផ្សព្វផ្សាយ
ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរា បានបន្តលើកពានជើងឯក នៃពានរង្វាន់រដ្ឋបាលខេត្តសៀមរាប ក្រោយពីបំបាក់ក្រុមសាលាក្រុងសៀមរាបក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល៦ទល់នឹង២កាលពីរាត្រីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ជឿម ជឿត រស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាបបានយកបដិមាមួយបាត់ព្រះកេស ដៃ និងជើង ដែលរើសបានក្នុងភូមិមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។ ការប្រគល់ជូននេះ ធ្វើឡើងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដោយមានលោក យិត ចាន់ដារដ្ឋ ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ ជាអ្នកទទួល។
ការថែរក្សា ការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានដែលជាមរតកដូនតាដ៏ល្អឯកពីសំណាក់អាជ្ញាធរជាតិអប្សរាតែម្ខាងគឺមិនអាចទៅរួចទេ បើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់គូភាគីដែលជាប់ពាក់ព័ន្ធទាំងអស់នោះទេ ។
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃស្ថាប័នដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌអង្គរ គឺអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ បានជួបពិភាក្សាការងារមួយចំនួន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការផ្លាស់ប្តូរទីតាំងថ្មី នៃអង្គភាពនគរបាលការពារបេតិកភណ្ឌ នៅមុខប្រាសាទអង្គរវត្ត និងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់រមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4862
ម្សិលមិញ
:
6032
សប្តាហ៍នេះ
:
69072
ខែនេះ
:
0225153
សរុប
:
012732742