ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតតាមដងផ្លូវមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 17 ខែ តុលា ឆ្នាំ2019 07:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។

ការដាក់ស្លាកសញ្ញាហាមចតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ ជៀសវាងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ដែលបណ្តាលឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរគ្រប់ប្រភេទនៅលើដងផ្លូវ។

សូមបញ្ចាក់ដែរថា កន្លងមកថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់រៀបចំកែសម្រួលចំណតយានយន្តមុខប្រាសាទអង្គរ ដើម្បីឱ្យការចតយានយន្តមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។ ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អក្នុងរមណីយដ្ឋានអង្គរមានភាពល្អប្រសើរ សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងចូលចតយានយន្តនូវទីតាំងចំណតយានយន្តដែលបានកំណត់៕



















អត្ថបទ៖ លោក យី សុថា
រូបភាព៖ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ និងនាយកដ្ឋានផ្សព្វផ្សាយ
នៅក្នុងសប្តាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរដែលទទួលបន្ទុក ចុះពិនិត្យដល់ទីតាំងស្នើសុំជាក់ស្តែង ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបាន២២ករណីរួមមាន៖
ក្រោយដំណើរការជួសជុលអស់រយៈពេល៤ឆ្នាំកន្លងមក ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុននិងអាជ្ញាធរជាតិអប្សរា បានសម្រេចកិច្ចការជាច្រើនក្នុងការអភិរក្សស្ពាននេះ។ ជាការបង្ហាញពីសមិទ្ធផលដែលសម្រេចបាននៅក្នុងដំណាក់កាលទី១នេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរាចំនួន៤រូប គឺលោក អន សុភាព លោក ម៉ៅ សុខនី លោក ឈុន សំបូរ និងលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «វឌ្ឍនភាពនៃការជួសជុលស្ពានហាលអង្គរ» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នាវេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
១៖ គម្រោងផលិតឯកសារវីដេអូ «អង្គរ និងលើសពីនេះ» បានចាប់ផ្តើម
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ការផលិតឯកសារវីដេអូ ស្ដីពីតំបន់រមណីយដ្ឋានអង្គរ ក្នុងគម្រោង «អង្គរ និងលើសពីនេះ» បានចាប់ផ្តើមដំណើរការហើយ។ កម្មវិធីនេះ នឹងបន្តចុះមកផលិតឯកសារវីដេអូជាបន្តបន្ទាប់ ជុំវិញរឿងរ៉ាងទាក់ទងនឹងតំបន់រមណីយដ្ឋានអង្គរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០អំពីការអភិវឌ្ឍនៅបរិវេណខាងលិចប្រាសាទអង្គរវត្តថា៖ ចាប់ពីថ្ងៃនេះទៅ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។ សូមកុំភ្លេចមកលេងអង្គរវត្ត! មកម្តងនេះ ភ្ញៀវទេសចរពិតជាប្លែកភ្នែកនឹងភាពស្រស់ស្អាតត្រជាក់ចិត្តមិនខាន!»
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានរៀបចំពិធី ដាំកូនឈើនៅវត្តទេពប្រណម្យ ចូលរួមដោយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ១៥០អង្គ-នាក់។ កូនឈើ ប្រណីតមានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល៥០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1023
ម្សិលមិញ
:
4619
សប្តាហ៍នេះ
:
75702
ខែនេះ
:
0231783
សរុប
:
012739372