NEWS

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងពិនិត្យនិងតាមដានការងារសហគមន៍

Published on 16 October 2019 07:27 PM Post By ៖ Apsara National Authority

រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះដើម្បីផ្តល់ជាអនុសាសន៍ដល់នាយកដ្ឋានជំនាញ មន្រ្តី-បុគ្គលិកក្រោមឱវាទជុំវិញការចុះត្រួតពិនិត្យរាល់ការស្នើសុំសាងសង់ឬ ជួសជុលសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងលើកឡើងពីបញ្ហាផ្សេងៗទាក់ទងនឹងការអនុញ្ញាតឬមិនអនុញ្ញាត ព្រមទាំងជំរុញឱ្យមានការសហការរវាងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗដើម្បីទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតឲ្យកាន់តែមានប្រសិទ្ធភាព។

លើសពីនេះទៀត អង្គប្រជុំទាំងមូលក៏បានជជែកវែកញែកអំពីផលវិជ្ជមាន និងអវិជ្ជមានផ្សេងៗដែលកើតមានកន្លងមក ដើម្បីស្វែងយល់ពីបញ្ហា ភាពខ្វះខាត និងដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើង៕










អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
30467
Yesterday
:
40656
This Week
:
71123
This Month
:
0155979
Total
:
011981610