NEWS

ដំណឹងស្ដីអំពីលទ្ធផលពិនិត្យសំណង់ក្រោយការអនុញ្ញាត

Published on 15 October 2019 07:15 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖






នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិកាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនិងរមណីយដ្ឋានអង្គរ។
អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចំនួន៣រូប គឺលោកសាស្ត្រាចារ្យ អ៉ឹម សុខរិទ្ធី លោក ស្រ៊ុន តិច និងលោកស្រី ភិន វិជ្ជាសច្ចរ៉ា នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «រចនាសម្ពន្ធសំណង់ឈើនៅស្រះអង្គរ» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើជូនមន្ទីរបរិស្ថានខេត្តសៀមរាបចំនួន២៥០០ដើមបន្ថែមទៀត ដើម្បីដាំស្តារព្រៃឡើងវិញ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម កកោះ២៥០ដើម និងគគីរ៧៥០ដើម។
នៅក្នុងពិធីដាំកូនឈើនៅបរិវេណប្រាសាទអង្គរនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជម្រាបជូនអង្គពិធីទាំងមូលអំពីប្រយោជន៍សំខាន់របស់ព្រៃឈើក្នុងកិច្ចការអភិរក្សបេតិកភណ្ឌដោយមានប្រសាសន៍ថា ប្រាសាទបុរាណទាំងអស់នៅក្នុងតំបន់អង្គរត្រូវបានការការពារនិងថែរក្សាដោយសារដើមឈើ។ ឯកឧត្តមបានពន្យល់ថា តាមការវាស់វិទ្យាសាស្រ្ត ថ្មប្រាសាទ មានសីតុណ្ហភាពនៅពេលថ្ងៃរសៀលរហូតដល់ជិត៨០អង្សា និងធ្លាក់មកត្រឹមប្រមាណ២០អង្សានៅពេលយប់។ ដូច្នេះគម្លាតពេលថ្ងៃនិងយប់រហូតដល់៦០ដឺក្រេ។
ដើមឈើប្រណីតមានធ្នង់ គ្រញូង បេង នាងនួន សុក្រំនិងឈើផ្ការំដួល ថ្កុលមាស សរុបចំនួន៤០០ដើម បានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
18200
Yesterday
:
41931
This Week
:
100787
This Month
:
0185643
Total
:
012011274