NEWS

មហាអង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្ត២៥ខេត្ត-រាជធានី ប្រារព្ធនៅវត្តឥន្រ្ទបត្តបុរី

Published on 14 October 2019 06:59 PM Post By ៖ Apsara National Authority

មហាអង្គកឋិនទានដើម្បីនាំយកសំពត់ចីវរ ចំនួន៤៥,៦៧៨ មកវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ន្ធសីមា ទាំង២៥ខេត្ត-រាជធានី បានប្រព្រឹត្តទៅយ៉ាងអធឹកអធម នាវត្តឥន្រ្ទបត្តបុរី ( ហៅវត្ត អង្គរតូចខាងត្បូង) ដោយមានការផ្តួចផ្តើមពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងពុទ្ធបរិស័ទជិតឆ្ងាយ២៥ខេត្ត/ក្រុង ចូលរួមប្រមាណជិត១ម៉ឺនអង្គ/នាក់។

ពិធីដ៏អធឹកអធមនេះ ប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលមានធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តព្រះធម្មកធិកសម្តែងធម៌ទេសនាតាមទំនៀមទម្លាប់។ លុះព្រឹកឡើងថ្ងៃច័ន្ទ ១រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទីព្រឹក ដង្ហែអង្គកឋិនទានជុំវិញប្រាសាទអង្គរវត្ត៣ជុំ រួចដង្ហែឆ្ពោះទៅកាន់វត្តឥន្រ្ទបត្តបុរីបន្ទាប់មកវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។

សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយរបស់ពុទ្ធសាសនា និងជាទានមានមកតាមផ្លូវវិន័យ និងជាទានដ៏ពិសេសមួយមានកាលកំណត់វេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ រយៈកាលទទួលកឋិនទានក្តី និងរយៈកាលកឋិនទានក្តី អាចធ្វើបានតែក្នុងសម័យកាលតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់១៥កើតខែកក្តិក។

បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថាកឋិនទានបានដែរ ព្រោះធ្វើខុសកាលទាន មិនចំសម័យ មួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធាអនុញ្ញាត។ ក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនទានចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុត មានភិក្ខុ១អង្គដែរ ហើយបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។

បព្វជិតក៏ដោយ គ្រហស្ថក៏ដោយអាចធ្វើបុណ្យកឋិនទានបានដូចគ្នា។ ព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យភិក្ខុទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច និងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក និងការប្រើប្រាស់មួយចំនួនចំពោះព្រះសង្ឃ ហើយការសម្រាលទុក្ខនេះដែរ បានត្រឹមរយៈកាល៥ខែ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សាអស់ត្រីមាសបានត្រឹមត្រូវមិនដាច់វស្សា៕




















អត្ថបទ និងរូបភាព ៖ នាយកដ្ឋានផ្សព្វផ្សាយ
«ឆ្លងចេត្រ» ជាពិធីបុណ្យដែលមានតាំងពីបរមបុរាណ ហើយអ្នកភូមិគិរីមានន្ទនិងស្រុកភូមិមួយចំនួនទៀតនៃតំបន់អង្គរតែងនាំគ្នាប្រារព្ធធ្វើឥតដាច់ បន្ទាប់ពីចប់ចូលឆ្នាំថ្មីប្រពៃណីជាតិមួយឬពីរអាទិត្យ តាមការមូលមតិគ្នាជាឯកច្ឆ័ន្ទរបស់ប្រជាពលរដ្ឋ អាចារ្យ និងគណៈកម្មការភូមិឃុំ។
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
5902
Yesterday
:
21366
This Week
:
110925
This Month
:
0122106
Total
:
009590863