NEWS

អាជ្ញាធរជាតិអប្សរាបន្តរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណខាងត្បូង ប្រាសាទអង្គរវត្ត (ក្បែរបន្ទប់អនាម័យ)

Published on 12 October 2019 08:01 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។

ក្នុងនោះក្រុមការងារបានកាត់ក្រីមែកឈេី រុះរេីដកហូតរោងឈេីដែលពុកផុយ បង្គន់ដែលពុំចាំបាច់ រុក្ខជាតិគ្មានប្រយោជន៍ សម្អាតអនាម័យ និងដាំស្មៅលម្អបរិស្ថាននៅខាងត្បូងប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពបៃតងស្រស់ស្អាតដេីម្បីលេីតម្លៃរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភណលោក និងទាក់ទាញទេសចរ។

កិច្ចការនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានអនុវត្តតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូតដល់រួចរាល់ទៅតាមផែនការ៕






















មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។
បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។
កំពែងអង្គរធំភាគខាងជើងដែលមានប្រវែង១៤ម៉ែត្រ ត្រូវបានក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលដោយជោគជ័យទាំងស្រុងហើយកាលពីចុងខែមីនាកន្លងទៅ។ នេះជាសមិទ្ធផលនៃគម្រោងជួសជុលកំពែងអង្គរធំជំហានទី២ ក្រោយពីកំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រកម្ពស់៧ម៉ែត្រកន្លះ ដែលជាជំហានទី១ ត្រូវបានក្រុមអ្នកជំនាញ ធ្វើការជួសជុលរួចរាល់កាលពីចុងខែធ្នូឆ្នាំ២០១៥កន្លងទៅ។
មហាព្រឹតិ្តការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ នៅលើទឹកដីនៃទីក្រុងវប្បធម៌សៀមរាបអង្គរ បានបិទបញ្ចប់ហើយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដែលប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅគឺ ការជួបជុំ និងសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត រួមទាំងឥស្សរជនជាតិដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍នេះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
3311
Yesterday
:
9731
This Week
:
13042
This Month
:
0331167
Total
:
013313481