ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មី

បានផ្សាយនៅ ថ្ងៃទី 12 ខែ តុលា ឆ្នាំ2019 07:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។

វង់ទស្សនានេះនឹងត្រូវរៀបចំឡើងដោយក្រុមការងារនៃនាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួននៃអាជ្ញាធរជាតិអប្សរា ព្រមទាំងយកផែនទីវង់ទស្សនានេះដាក់ពិនិត្យឆ្លងយោបល់របស់អ្នកជំនាញរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនាពេលខាងមុខ។

គួរបញ្ជាក់ថា គម្រោងជួសជុលតួប៉មមួយចំនួននៅជាន់ទី៣នៃប្រាសាទបាយ័នត្រូវបានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរអនុម័តឯកភាពឲ្យជួសជុលក្នុងកិច្ចប្រជុំនាពេលកន្លងមក និងផ្នែកខ្លះនៃប្រាសាទបាយ័នត្រូវបិទដើម្បីដំណើរការជួសជុលអភិរក្ស។ ប៉ុន្តែដោយមូលហេតុ ប្រាសាទបាយ័នជាប្រាសាទដែលភ្ញៀវទេសចរចាំបាច់ត្រូវទស្សនាខានមិនបាន អាជ្ញាធរជាតិអប្សរាមានការចាំបាច់ត្រូវធ្វើការសិក្សាអំពីផែនទីហានិភ័យ និងរៀបចំវង់ទស្សនាថ្មីមួយដែលអនុញ្ញាតឲ្យភ្ញៀវអាចទស្សនាប្រាសាទបាយ័នផង និងសកម្មភាពជួសជុលអភិរក្សតួប៉មប្រាសាទអាចប្រព្រឹត្តទៅដោយរលូនផង៕















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន
នាព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករង បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន យុទ្ធនារី នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។
ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2416
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
02416
ខែនេះ
:
0229280
សរុប
:
012054911