ព័ត៌មានថ្មីៗ

មន្រី្តអាជ្ញាធរជាតិអប្សរានិងកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់វគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋមជំនាន់ទី១" ដោយជោគជ័យ

បានផ្សាយនៅ ថ្ងៃទី 12 ខែ តុលា ឆ្នាំ2019 07:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប និងកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមអធិបតីភាពលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក អ៊ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា ជាតំណាងឯកឧត្តមអគ្គនាយក និងលោក សេង វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប។

ក្នុងពិធីបិទវគ្គ គណៈអធិបតីទាំង៣រូប ក៏មានមតិផ្តាំផ្ញើនិងសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះវិជ្ជារបស់សិក្ខាកាមដែលមកពីស្ថាប័ន/អង្គភាពទាំងពីរ និងសង្ឃឹមយ៉ាងមុតមាំថានឹងអាចប្រើប្រាស់ជាប្រយោជន៍ដល់អង្គភាពរបស់ខ្លួនទៅថ្ងៃអនាគត។

លោក លីវ ឡន ប្រធានការិយាល័យអភិវឌ្ឍន៍ ជាគ្រូឧទេសវគ្គបណ្តុះបណ្តាលបានឱ្យថា ក្នុងរយៈពេល៤ថ្ងៃនេះ បានផ្តល់នូវចំណេះដឹងយ៉ាងច្រើនដល់សិក្ខាកាមទាំងផ្នែកទ្រឹស្តី និងការអនុវត្ត រួមមាន ប្រព័ន្ធសរីរាង្គក្នុងខ្លួន តួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឹះរបស់អ្នកសង្គ្រោះ ការដាក់ស្ថានភាពដំណេក សភាពស្ហុក សន្លប់ ការធ្វើCPR ស្លាក់ ការលង់ទឹក គ្រោះថ្នាក់ចរាចរណ៍ ការពុល ប្រកាច់ ពស់ចឹក ឆ្កែខាំ របួស ការហូរឈាមគ្រប់ប្រភេទ ការឃាត់ឈាម ការបាក់ឆ្អឹង ការដឹកជញ្ជូន វិធីសាស្ត្រសម្របសម្រួលទ្រឹស្តី និងករណីផ្សេងៗទៀត។

លោក លីវ ឡន ក៏សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងអាចយកវិជ្ជាដែលខ្លួនបានរៀនទៅបង្ហាត់បង្រៀនបន្តដើម្បីជាប្រយោជន៍នៅតាមស្ថាប័នរៀងៗខ្លួន និងអាចជួយសង្គ្រោះខ្លួនឯង និងអ្នកដទៃបានគ្រប់ស្ថានភាព មុនពេលគ្រូពេទ្យមកដល់៕





























អត្ថបទ: លោក ឌួង សូនី
រូបភាព: លោក ឌួង សូនី និងលោក លឹម ប៊ុនហុង
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
28430
ម្សិលមិញ
:
28271
សប្តាហ៍នេះ
:
56701
ខែនេះ
:
0212782
សរុប
:
012720371