ព័ត៌មានថ្មីៗ

ការជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជាមួយមន្ត្រី បុគ្កលិកនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ

បានផ្សាយនៅ ថ្ងៃទី 11 ខែ តុលា ឆ្នាំ2019 04:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន បានជួបសំណេះសំណាលនិងផ្តល់អនុសាសន៍គន្លឹះក្នុងការដឹកនាំ ការអនុវត្តការងារដល់ប្រធាននាយកដ្ឋាន មន្ត្រី បុគ្គលិកនៃនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ។

អនុសាសន៍សំខាន់ៗដែលថ្នាក់ដឹកនាំបានផ្តល់ជូនមន្តី្រក្នុងការជួបសំណេះសំណាលនាពេលនេះបានផ្តោតទៅលើការពង្រឹងនូវប្រសិទ្ធភាពការងារ ជាពិសេសចូលរួមខុសត្រូវខ្ពស់ប្រកបដោយឆន្ទៈនិងមនសិការក្នុងកិច្ចការថែរក្សាមរតកអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ៕













អាជ្ញាធរជាតិអប្សរាបានបែងចែកក្រុមការងារសហគមន៍ជា៧ក្រុមដោយឡែកពីគ្នាដែលក្រុម៥ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងតំបន់អង្គរ ដែលជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក និង២ក្រុមទៀតសម្រាប់អប់រំផ្សព្វផ្សាយបេតិកភណ្ឌតាមគ្រឹះស្ថានសិក្សានិងក្រៅតំបន់អង្គរ ។
អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។
នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចូលរួមកិច្ចប្រជុំនៅអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៤ ឆ្នាំ២០១៧។
ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងការពារបេតិកភណ្ឌប្រចាំស្រុកប្រាសាទបាគង និងអាជ្ញាធរមូលដ្ឋានបានចុះទប់ស្កាត់ការសាងសង់របងបេតុងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាដីស្ថិតនៅក្នុងតំបន់ការពារទី១នៃរមណីយដ្ឋានអង្គរ (តំបន់រលួស)។ សកម្មភាពចុះទប់ស្កាត់នេះធ្វើឡើង នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដោយតម្រូវឲ្យអ្នកដឹកនាំការដ្ឋាន(មេម៉ៅការសំណង់) ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ផ្អាកការសាងសង់បន្ត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
23837
ម្សិលមិញ
:
23810
សប្តាហ៍នេះ
:
293393
ខែនេះ
:
0293393
សរុប
:
015363196