ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងស្ដីពី ការផ្អាកចរាចរណ៍ ចំណតយានយន្តគ្រប់ប្រភេទ និងការលក់ដូរជាបណ្ដោះអាសន្នក្នុងបរិវេណមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 05 ខែ តុលា ឆ្នាំ2019 09:35 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រសួង មន្ទីរស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបរអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ម្ចាស់សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជីវករ ព្រមទាំងសាធារណជនទាំងអស់ ជ្រាបថារាជរដ្ឋាភិបាលកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ានទាំង១០ និងអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

អំឡុងពេលនៃការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនេះ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នឹងមានរៀបចំកម្មវិធីដាំដើមផ្កាក្រវ៉ាន់និងឈើធ្នុងនៅមុខបរិវេណប្រាសាទអង្គរវត្តផ្នែកខាងលិច។ ក្នុងន័យនេះ ដើម្បីធ្វើការរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍ឲ្យបានស័ក្តសមជាព្រះរាជាណាចក្រអច្ឆរិយៈដ៏ល្បីល្បាញ អាជ្ញាធរជាតិអប្សរាសូមធ្វើការផ្អាកចរាចរណ៍-ចតយានយន្តគ្រប់ប្រភេទចូលក្នុងបរិវេណផ្នែកខាងលិច(ផ្លូវអក្សរU) មុខប្រាសាទអង្គរវត្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្នចាប់ពីចំណុចស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌរហូតដល់ផ្លូវកែងត្រពាំងសេសរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៩។


ក្រពើដែលព្រលែងថ្ងៃមុនចាប់បានវិញហើយ
( ថ្ងៃទី 08 ខែ វិច្ឆិកា ឆ្នាំ2019 )
កូនក្រពើដែលព្រលែងថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋចាប់បានវិញហើយនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ។
ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​នៅប៉ែក​ខាងកេីត។
អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងបុព្វហេតុនេះ អាជ្ញាធរជាតិអប្សរាដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលប្រទេសបារាំងបាននិងកំពុងអនុវត្តន៍គម្រោង សុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រង ទឹកក្នុងតំបន់អង្គរ (PAAGERA) ដើម្បីលើកស្ទួយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អង្គរលើផ្នែកសុខភាព និងអនាម័យតាមរយៈការផ្សព្វផ្សាយពន្យល់របស់ក្រុម
អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះមានទាំងការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។ ក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏មានការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្តផងដែរ រួមទាំងការរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។
បាឋកថាស្តីអំពី «ព្រះលិង្គ»
( ថ្ងៃទី 06 ខែ វិច្ឆិកា ឆ្នាំ2019 )
នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នឹងមានរៀបចំបាឋកថាស្តីអំពី «ព្រះលិង្គ» ដោយលោកសាស្រ្តាចារ្យ អាំង ជូលាន។
ដើមដំបូងមុន12345...263264បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0390
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
00390
ខែនេះ
:
0048863
សរុប
:
009422139