NEWS

ថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងអគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យទីតាំងដាំដើមឈើនៅសួនច្បារមុខអង្គរវត្ត

Published on 05 October 2019 08:58 AM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យមើលទីតាំងសួនមុខប្រាសាទអង្គរវត្តដែលនឹងត្រូវដាំដើមឈើអនុស្សាវរីយ៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។

ដើម្បីបង្ហាញពីការតាំងចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា ការលើកកម្ពស់ការយល់ដឹងឲ្យកាន់តែប្រសើរអំពីបរិស្ថាន និងសោភ័ណភាពរមណីយដ្ឋានអង្គរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននិងប្រទេសដៃគូនឹងអញ្ជើញជាកិត្តិយសចូលរួមពិធីដាំកូនឈើជានិមិត្តរូបនៅសួនច្បារមុខប្រាសាទអង្គរវត្ត ដែលសួននេះត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំកែលម្អបរិស្ថាននិងសោភ័ណភាពឲ្យស្រស់បំព្រងដើម្បីលើកតម្លៃអង្គរឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ក្នុងនោះក៏មានកិច្ចប្រជុំលើកទី១៦នៃរដ្ឋមន្រ្តីបរិស្ថានអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី១៥នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន៕




















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
FirstPrev12345...317318NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
11006
Yesterday
:
17666
This Week
:
101218
This Month
:
0249326
Total
:
010929979