NEWS

អាជ្ញាធរជាតិអប្សរាចូលរួមសហការសម្អាតផ្លូវត្រៀមកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន

Published on 04 October 2019 05:31 PM Post By ៖ Apsara National Authority
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើមានហានិភ័យ សម្អាត និងលាងផ្លូវសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីលើកសោភ័ណភាពបរិស្ថាន ខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ផ្លូវសំខាន់ៗដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាចុះប្រតិបត្តិការរួមមាន ផ្លូវពីព្រលានយន្តហោះទៅអង្គរវត្ត ផ្លូវហ្សាលដឺហ្គោលពីសាលាអន្ដរជាតិ អាយអូអេសទៅអង្គរវត្ត ផ្លូវពីអង្គរវត្តទៅបាយ័ន និងពីបាយ័នទៅព្រះលានជល់ដំរីជាដើម។ល។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) នេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននឹងចូលរួមពិធីដាំកូនឈើជានិមិត្តរូបនៅសួនច្បារមុខប្រាសាទអង្គរវត្ត ដែលសួនច្បារនេះត្រូវបានអាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងបរិស្ថានបានរៀបចំនិងកែលម្អ ដើ ម្បីលើកតម្លៃអង្គរឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕






















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
11389
Yesterday
:
15693
This Week
:
111782
This Month
:
0256224
Total
:
010212371