NEWS

បាឋកថាស្តីអំពី «វដ្តសង្សារ៖ សិល្បៈនិងកិច្ច»

Published on 23 September 2019 03:45 PM Post By ៖ Apsara National Authority
តាមទស្សនវិទ្យាឥណ្ឌា មិនថាលិទ្ធិព្រាហ្មណ៍ឬក៏ព្រះពុទ្ធសាសនាទ្បើយ វដ្តសង្សារជាចលនាកើត-ស្លាប់ដែលវិលដូចកង់ ហើយពុំចេះចប់។ វដ្តសង្សារទាក់ទងនឹងជីវិតមនុស្ស ដែលមានដំណើរជាប់គ្នាតាំងតែពីកើតដល់ស្លាប់ទៅវិញ។ តាមរយៈបាឋកថានេះនឹងបង្ហាញដំណើរវិលវង់តាមដំណាក់កាលនីមួយៗនៃជីវិតមនុស្សខ្មែរ ដោយមើលតាមសិល្បៈនិងកិច្ចពិធីនានា ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតមកតាំងពីបុរាណ។

ដូច្នេះ បើចង់ជ្រាបកាន់តែច្បាស់អំពីបាឋកថាស្តីអំពី «វដ្តសង្សារ៖ សិល្បៈនិងកិច្ច» អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលរួមសិក្សា ស្តាប់ ដើម្បីស្វែងរកប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី។

សូមបញ្ជាក់ថា បាឋកថានេះបង្ហាញដោយលោកសាស្ត្រាចារ្យ អាំង ជូលាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២: ០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕


នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
FirstPrev12345...255256NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
10859
Yesterday
:
34420
This Week
:
45279
This Month
:
0126556
Total
:
009308838