ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រីចុះអនុស្សារណៈយោគយល់គ្នាស្រាវជ្រាវប្រាសាទនៅតំបន់កោះកេរ

បានផ្សាយនៅ ថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ2019 10:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី នឹងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នានៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ដែលមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៥នៃគណៈកម្មការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយស៊ីស៊ី-ព្រះវិហារ) នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដែលភាគីអាជ្ញាធរជាតិព្រះវិហារតំណាងដោយឯកឧត្តម គឹម សេតារា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី តំណាងដោយលោកបណ្ឌិត Istvan Zelnik ក្រោមអធិបតីភាពលោកជំទាវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា។

សូមបញ្ជាក់ដែរថា គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី គឺផ្តោតទៅលើការស្រាវជ្រាវនៅប្រាសាទមួយចំនួនក្នុងតំបន់កោះកេរដើម្បីសិក្សាអំពីហេដ្ឋារចនាសម្ពន្ធប្រាសាទ សំណង់ប្រាសាទ និងហានិភ័យដែលប្រាសាទកំពុងប្រឈម ហើយតាមរយៈកិច្ចស្រាវជ្រាវរួមគ្នានេះដែរ គឺជាជំហានដំបូងមុននឹងឈានដល់ការអភិរក្សនិងការជួសជុលប្រាសាទឱ្យបានរួចផុតពីហានីភ័យ ដែលអាជ្ញាធរជាតិព្រះវិហារកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកតម្លៃប្រាសាទបុរាណក្នុងដែនដីកោះកេរឱ្យបានកាន់តែគង់វង្ស៕








អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0374
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77028
ខែនេះ
:
0158305
សរុប
:
009340587