NEWS

ប្រាសាទកណ្ដាលស្រះស្រង់នឹងទទួលបានការជួសជុលឆាប់ៗខាងមុខនេះ

Published on 18 September 2019 10:25 PM Post By ៖ Apsara National Authority
ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។

ការជួសជុលនេះមានការចូលរួមពីវិស័យឯកជន ដោយមានការបរិច្ចាគថវិកាទាំងស្រុងពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះតេជគណព្រះសទ្ធម្មប្បាកាសនីបណ្ឌិត តាត មហាទី ចៅអធិកាវត្តព្រះឥន្ទកោសា។

តាមរយៈស្មារតីរួមចំណែកនាពេលនេះ គេសង្កេតឃើញថាវិស័យឯកជនបាននិងកំពុងតែចូលរួមយ៉ាងសកម្មលើផ្នែកបេតិកភណ្ឌវប្បធម៌ជាតិ។ ជាមួយគ្នានេះដែរ នេះជាលើកទី២ហើយដែលលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការបេតិកភណ្ឌនេះ ដែលលើកទីមួយគឺលោកជំទាវបានរ៉ាប់រងជួសជុលរហាត់ទឹកបុរាណមួយក្នុងរមណីយដ្ឋានអង្គរ ដែលបច្ចុប្បន្នកំពុងដំណើរការជួសជុល។

គួរបញ្ជាក់ថា ប្រាសាទកណ្ដាលស្រះស្រង់ដែលស្ថិតនៅមុខខាងកើតប្រាសាទបន្ទាយក្ដី កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាស.វទី១២៕













អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី, ព្រំ សុភក្តិ
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
FirstPrev12345...317318NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
8745
Yesterday
:
17666
This Week
:
98957
This Month
:
0247065
Total
:
010927718