NEWS

កូនឈើចំនួន១០០០ដើមត្រូវបានដាំនៅតាមបណ្តោយផ្លូវពីប្រាសាទអង្គរវត្តទៅព្រលានយន្តហោះអន្តរជាតិសៀមរាប

Published on 17 September 2019 10:09 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រះតេជគណព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិកាវត្តព្រះឥន្ទកោសា មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប មន្ត្រីបុគ្គលិក ពលករនៃអាជ្ញាធរជាតិអប្សរាប្រមាណជាង៧០០អង្គ/នាក់ បានចូលរួមដាំដើមឈើប្រណីត១០០០ដើមនៅតាមបណ្តោយផ្លូវពីប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប។

ការដាំដើមឈើនេះ គឺធ្វើឡើងដើម្បីលម្អដងផ្លូវ ក៏ដូចជារួមចំណែកក្នុងបង្កើនភាពបៃតងក្នុងបរិស្ថាន បន្សុទ្ធខ្យល់ក្នុងបរិយាកាស កាត់បន្ថយផ្សែងពុល និងសំឡេងរំខានពីយានយន្តគ្រប់ប្រភេទផងដែរ។ នេះគឺជាយុទ្ធនាការដាំកូនឈើដែលអាជ្ញាធរជាតិអប្សរានិងវិស័យឯកជន រួមទាំងព្រះសង្ឃ និងសាធារណជនជាច្រើន បានរួមកម្លាំងគ្នាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើឱ្យតំបន់អង្គរសម្បូរទៅដោយដើមឈើច្រើនប្រភេទ និងភាពបៃតងឡើងវិញ៕






























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
FirstPrev12345...257258NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
0523
Yesterday
:
1913
This Week
:
77177
This Month
:
0158454
Total
:
009340736