ព័ត៌មានថ្មីៗ

អាជីវករអ្នកលក់ដូរនៅមុខប្រាសាទអង្គរវត្តទទួលការអប់រំការថែរក្សាបរិស្ថាន និងការវេចខ្ចប់សំរាម

បានផ្សាយនៅ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ2019 10:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បរិស្ថានល្អ និងការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាប្រធានបទយ៉ាងសំខាន់នៃកម្មវិធីអប់រំបរិស្ថានក្នុងឧទ្យានអង្គរដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នាមុខប្រាសាទអង្គរវត្ត។

កម្មវិធីនេះមានអ្នកចូលរួមជាង៧០០អង្គ/នាក់ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ទីបរិស្ថានខេត្តសៀមរាប សាលាអនុគណក្រុងសៀមរាប វិស័យឯកជន និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។

កម្មវិធីមានគោលបំណងសំខាន់ដើម្បីឱ្យអាជីវករដែលលក់ដូរក្នុងឧទ្យានអង្គរចេះវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ព្រោះបរិស្ថានគឺសំខាន់ណាស់ទាំងក្នុងឧទ្យានអង្គរ ដោយរួមទាំងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផង ហើយការប្រកាន់ខ្ជាប់គោលការណ៍បរិស្ថានស្អាតជានិច្ច មានសណ្តាប់ធ្នាប់ល្អ មានសោភ័ណភាពស្រស់បំព្រងទើបអាចទាក់ទាញទេសចរឱ្យមកទស្សនាបានកាន់តែច្រើន។

ព្រះតេជគណព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាននិងការដាំកូនឈើឡើងវិញក្នុងឧទ្យានអង្គរ មានសង្ឃដីកាថា បរិស្ថានស្អាត ការរស់នៅស្អាត នាំមកនូវសុខភាពល្អ។ ពិសេសសម្រាប់តំបន់អង្គរ គឺជាកន្លែងទេសចរណ៍ដ៏សំខាន់ផងនោះ ត្រូវតែស្អាតគ្រប់កន្លែង ហើយទេសចរគ្រប់រូបត្រូវចេះគោរពច្បាប់ទម្លាប់និងចូលរួមទុកដាក់សំរាមឱ្យបានល្អពេលហូបចុករួច ព្រោះទីនេះជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធិ និងជាបេះដូងនៃប្រទេសក្នុងការស្រូបទាញចំណូលជូនជាតិ ដែលយើងត្រូវថែរក្សាបរិស្ថានឱ្យបានល្អដើម្បីទាក់ទាញទេសចរគ្រប់ទិសទី។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក៏បានលើកឡើងថា បញ្ហាបរិស្ថានជាកត្តាសំខាន់មួយដែលបានជួយកំណត់អំពីកំណើននិងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។ ដូច្នេះអ្វីៗទាំងអស់ គឺជាចំណែកនៃទំនួលខុសត្រូវរបស់អ្នកគ្រប់គ្នា ដើម្បីឱ្យបរិស្ថាននៅទីនេះស្អាត មិនមែនសម្រាប់តែឧទ្យានអង្គរទេ តែក៏សម្រាប់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែរ។ ទាក់ទងនឹងបរិស្ថានល្អ និងសោភ័ណភាពស្រស់បំព្រង ឯកឧត្តមក៏បានសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជីវករលក់ដូរ អ្នកទេសចរ អ្នកបម្រើការងារក្នុងឧទ្យានអង្គរត្រូវបន្តចូលរួមលើកកម្ពស់បរិស្ថានស្អាតជាបន្តទៅទៀត ដើម្បីឱ្យអង្គរនៅតែជាគោលដៅទស្សនាដ៏ចម្បងក្នុងពិភពលោក៕
















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...317318បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
8390
ម្សិលមិញ
:
17666
សប្តាហ៍នេះ
:
98602
ខែនេះ
:
0246710
សរុប
:
010927363