ព័ត៌មានថ្មីៗ

គណៈកម្មការទី៧នៃព្រឹទ្ធសភាចុះស្វែងយល់ការងារទូទៅនៅអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ2019 04:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបដ៏មានសារសំខាន់នៅព្រឹកមិញនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងថ្នាក់ដឹកនាំផ្នែកពាក់ព័ន្ធមួយចំនួន បានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាយ៉ាងកក់ក្ដៅ និងបានបង្ហាញពីការងារវិវត្តថ្មីៗ ក៏ដូចជាបញ្ហាប្រឈមនានានៅក្នុងដែនសមត្ថកិច្ចដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងគ្រប់គ្រង៕














អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី
សាលិខិតជួនពរ
( ថ្ងៃទី 07 ខែ តុលា ឆ្នាំ2020 )
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នាឱកាសខួបកំណើតគម្រប់៦០ឆ្នាំ ឈានចូល៦១ឆ្នាំ សូមលោកជំទាវបណ្ឌិត្យសភាចារ្
ជាចំណែកដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន គម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាជាតិអប្សរា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមរយៈពេល១ខែ ចាប់ពីខែតុលាដល់ខែវិចិ្ឆកា ឆ្នាំ២០២០ ដល់សិក្ខាកាមចំនួន១២០នាក់ មកពីនាយក ដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។
តាមការអះអាងរបស់អ្នកជំនាញទទួលបន្ទុកការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរបានឱ្យដឹងថា ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្តតាមស្ពានហាលខាងលិចអាចនឹងចាប់ផ្តើមឡើងវិញនៅខែសីហា ឆ្នាំ២០២១ ខាងមុខ។
រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
4831
ម្សិលមិញ
:
7809
សប្តាហ៍នេះ
:
20166
ខែនេះ
:
0114845
សរុប
:
012884277