NEWS

ជំនឿនៃការលាបំណន់

Published on 11 September 2019 03:36 PM Post By ៖ Apsara National Authority
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។

ការប្រកាន់ខ្ជាប់នូវពាក្យសច្ចៈ គឺសំខាន់ណាស់ចំពោះមនុស្សដើម្បីរឹតចំណងមិត្តភាព ទំនាក់ទង ទំនុកចិត្ត ទំនួលខុសត្រូវ តម្លៃនៃមនុស្ស និងការគោរពពីអ្នកដទៃ នាំឱ្យជីវិតរីកចម្រើន ទទួលបានផលលាភក្នុងការងារ និងជំនួញជួញប្រែផ្សេងៗ។ ពាក្យសច្ចៈនេះ មនុស្សក៏ប្រកាន់ភ្ជាប់ជាមួយនឹងទេពផងដែរ ចំពោះការសុំពឹងពរជាថ្នូរនឹងផលប្រយោជន៍ឱ្យកើតដល់ខ្លួន ទើបជារឿយៗយើងតែងប្រទះឃើញមនុស្សជាច្រើនមកលាបំណន់នៅទីកន្លែងស័ក្តិសិទ្ធិ ឬទីណាមួយដែលខ្លួនបានបន់ស្រន់ ពិសេសនៅតំបន់អង្គរ។ ការលាបំណន់ គឺធ្វើឡើងដើម្បីលាងមាត់លាងក លាងពាក្យសម្តីដែលខ្លួនបានជាប់ជំពាក់ បើបានសម្រេចគេនឹងជូននេះ ជូននោះតាមការសន្យា ព្រោះការខុសនូវខុសបំណន់នឹងធ្វើឱ្យជននោះវិនាសអន្តរាយ។

ជាក់ស្តែង លោក ភួង សុផេង អ្នកភូមិសូទ្រនិគម ខេត្តសៀមរាប បានប្រារព្ធពិធីលាបំណន់ដោយមានសំណែនមាន់ ជ្រូក ម្ហូបអាហារ បង្អែមចង្អាប សុរា ផ្លែឈើ គ្រឿងរណ្តាប់បូជា វង់ភ្លេង និងអ្នកស្នងរូប ដើម្បីលេងភ្លេងថ្វាយដល់លោកតាពេជដែលស្ថិតក្នុងប្រាសាទអង្គរវត្ត ដើម្បីលាងនូវពាក្យដែលខ្លួនបានបន់ស្រន់ថាថ្វាយភ្លេងពេលខ្លួនបានជោគជ័យក្នុងអាជីវកម្ម។

លោក សុផេង បានឱ្យដឹងថា លោកមានការប្រកាន់ភ្ជាប់ទាំងវិទ្យាសាស្ត្រនិងជំនឿ ពិសេសគឺការបន់ស្រន់ដើម្បីឱ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សា ឃុំគ្រង និងជួយឱ្យការលក់ដូរដីធ្លីដាច់។ ការមកលាបំណន់នេះ គឺមកបំពេញតាមការសន្យា ដើម្បីកុំឱ្យខុសមាត់ខុសក ព្រោះអ្វីដែលបានសុំក៏បានសម្រេច។

លោក សុផេង បន្តថា សម្រាប់ខ្ញុំនៅតែមានជំនឿមុតមាំលើជំនឿក្រៅខ្លួន បើទោះបីវិទ្យាសាស្ត្ររីកចម្រើនក្តី ព្រោះវាធ្វើឱ្យខ្លួនខ្ញុំហាក់មានឥទ្ធិពលរាល់ពេលធ្វើកិច្ចការអ្វីមួយនិងទំនាក់ទំនងប្រកបដោយទំនុកចិត្ត ពិសេសគឺការបន់ស្រន់នឹងតែម្តង!៕




























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហាប់ គឹមអាន
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
FirstPrev12345...257258NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0416
Yesterday
:
1913
This Week
:
77070
This Month
:
0158347
Total
:
009340629