NEWS

បាឋកថា៖ «ព្រះពុទ្ធសាសនានិងមន្ទីរព្យាបាលរោគក្នុងរាជព្រះបាទជយវម៌្មនទី៧»

Published on 09 September 2019 07:05 PM Post By ៖ Apsara National Authority
ព្រះបាទជយវម៌្មនទី៧ជាព្រះមហាក្សត្រសម័យអង្គរដ៏ល្បីល្បាញ។ ទិដ្ឋភាពពីរលេចធ្លោជាងគេក្នុងរាជ្យរបស់ព្រះអង្គគឺ ព្រះពុទ្ធសាសនា និងមន្ទីរព្យាបាលរោគ។ ទាំងព្រះពុទ្ធសាសនា ទាំងមន្ទីរពេទ្យគឺជាប្រធានបទដែលគេសិក្សាតាំងពីជាងមួយសតវត្សមកហើយ ។
នៅក្នុងបាឋកថានេះ យើងខ្ញុំនឹងបង្ហាញថា ទាំងព្រះពុទ្ធសាសនាទាំងវិជ្ជាពេទ្យ គឺជាចំណេះដែលខ្មែរបានទទួលពីស្រុកឥណ្ឌា ប៉ុន្តែទទួលរងឥទ្ធិពលខ្មែរបន្តិចម្តងៗ រហូតដល់រាជ្យព្រះបាទជយវម៌្មនទី៧ ទើបយើងប្រទះឃើញសិលាចារឹកជាភាសាខ្មែរនិងសំស្ក្រឹតច្រើនល្មមអាចឱ្យយើងបកស្រាយឥទ្ធិពលនេះបានកាន់តែច្បាស់។ បន្ថែមលើទិន្នន័យអក្សរចារឹក យើងខ្ញុំនឹងបង្ហាញតាមរយៈការស្រាវជ្រាវថ្មីៗ ភស្តុតាងបុរាណវិទ្យា ស្ថាបត្យកម្មនិងចម្លាក់រឿងតាមថែវប្រាសាទទាក់ទងនឹងការព្យាបាលរោគនិងការងារសង្គមកិច្ចនៅសម័យបុរាណ។

ដូច្នេះ បើចង់ជ្រាបកាន់តែច្បាស់អំពីបាឋកថាស្តីអំពី «ព្រះពុទ្ធសាសនានិងមន្ទីរព្យាបាលរោគក្នុងរាជព្រះបាទជយវម្ម៌នទី៧» នោះ អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ សិស្សាុនុសិស្ស និងសាធារណជនទាំងអស់ ចូលរួមសិក្សា ស្តាប់បាឋកថានេះដើម្បីស្វែងរកប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី។

បាឋកថានេះ ធ្វើបទបង្ហាញដោយបណ្ឌិត ឆោម គន្ធា និងសាស្ត្រាចារ្យ អ៊ឺម សុខរិទ្ធី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩ៈ០០នាទីព្រឹក ដល់ម៉ោង១២ៈ០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។


នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
FirstPrev12345...317318NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
10760
Yesterday
:
16308
This Week
:
46909
This Month
:
0195017
Total
:
010875670